បរទេស៖ ក្រុមបិសាចក្រហម Man. Utd មានបំណងចង់បានអ្នកចាំទ Antonio Rudiger របស់ក្រុមតោខៀវ Chelsea មកជំនួស​តំណែងកីឡាករ Harry Maguire ដោយគ្មានតម្លៃខ្លួន យោងគេហទំព័រ The Mirror បានចុះផ្សាយ។

Champions League final: Antonio Rüdiger, a quiet leader for Chelsea and  Germany | Sports | German football and major international sports news | DW  | 28.05.2021

គួរបញ្ជាក់​ថាអនា​គត​របស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះកំពុងជាប់គាំងក្នុងការបន្តកុងត្រាថ្មីនៅទឹកដី Stamford Bridge ព្រមជាមួយមាន​ការចាប់​អារម្មណ៏​ពីសំណាក់ក្លឹបធំៗជាច្រើនមុនពេលកុងត្រារបស់កីឡាករអន្តរជាតិអាឡឺម៉ង់ រូបនេះអស់សុពលភាព។ នៅមានក្លឹបធំនៅលីកកំពូលពីរផ្សេងទៀតគឺ Real Madrid និង Paris Saint-Germain ក៏បានបង្ហាញពីការ​ចាប់​អារម្មណ៏ចង់បានអតីតកីឡាក​រ Roma ដែលបង្ហាញខ្លួនបាន២៥  ប្រកួតនៅ Premier League សម្រាប់​រដូវកាល​នេះ​ផងដែរ។

Antonio Rudiger Net Worth, Football Career, Endorsements, Parents,  Girlfriend and more » FirstSportz

ប្រភពខាងលើបន្តថាលោក Ralf Rangnick គឺជាបុគ្គលម្នាក់ដែលមានការកោតសរសើរពីសមត្ថភាពរបស់ Rudiger បើទោះបីជាទើបតែរកបានគ្រាប់បាល់បញ្ចូលទីផ្តួលក្រុម Leeds Utdកាលពីសប្តាហ៏មុន  ប៉ុន្តែប្រធានក្រុម ​Man. Utd រូបនេះបាន​របូត​គ្រាប់បាល់ជាញឹកញាប់នៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole