បរទេស៖ កីឡាករចំណូលថ្មីរបស់ក្លឹប Real Madrid លោក Antonio Rudiger បានលើកប្រាប់ពីឈ្មោះកីឡាករដែលជានិមិត្តរូប (Idol) ក្រោយ​បង្ហាញ​ខ្លួនជាផ្លូវការណ៏ជាមួយក្រុមជើងឯក Champion League ១៤សម័យកាលពីថ្ងៃច័ន្ទ។

OFFICIAL: Real Madrid sign Antonio Rudiger

គួរបញ្ជាក់ថាបន្ទាប់ពីជោគជ័យ៥រដូវកាលជាមួយ Chelsea និងជា​កន្លែងដែលរូបគេបានក្លាយជាអភិវឌ្ឍខ្លួនក្លាយជាខ្សែការពារកណ្តាលឈានមុខម្នាក់ Rudiger បានសម្រេច ផ្លាស់ទៅចូលរួម​ជាមួយ​ក្លឹបនៅរដ្ឋធានី​អេស្ប៉ាញដោយគ្មានតម្លៃខ្លួនជាមួយការចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំ។

Resmi Bergabung, Rudiger Susun Mimpi Besar Bersama Real Madrid - Harian  Terbit - Halaman 2

កីឡាករវ័យ ២៩ ឆ្នាំគឺជាផ្នែកមួយនៃក្រុមរបស់លោក Thomas Tuchel ដែលបានឈ្នះពានរង្វាន់ UEFA Champions League ជាលើកទីពីររបស់តោខៀវកាលពីឆ្នាំមុន។ទោះយ៉ាងណា បន្ទាប់ពីឆ្លងកាត់ការពិនិត្យសុខភាព Rudiger បានបង្ហើបប្រាប់ឈ្មោះ និង កោតសរសើរ ដល់វីរបុរស ប្រេស៊ីល Ronaldo Nazario និង Zinedine Zidane ជាពិសេស។ កីឡាករអន្តរជាតិអាឡឺម៉ង់ត្រូវបានដកស្រង់ដោយគេហទំព័រ  Mundo Deportivoថា: ខ្ញុំចាំ Ronaldo Nazario គាត់គឺជា idol របស់ខ្ញុំ។ យើងទាំងអស់គ្នាចង់ដូចគាត់។ Zidane ផងដែរ គាត់ជាវីរបុរសដែលបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីពេលជួប Leverkusenក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champion League ឆ្នំា២០២២៕

 

ប្រភពព័ត៍មាន៖ Sportskeeda