Atletico Madrid កំពុងប្រឈមមុខនឹងបម្រាមមិនអោយប្រើប្រាស់កីឡាដ្ឋានរបស់ខ្លួនមានឈ្មោះថា Wanda Metropolitano បន្ទាប់ពីអ្នកគាំទ្ររាប់ពាន់នាក់បានស្រែកចំអក និងរិះគន់កីឡាករ Griezmann កំលុងពេលការប្រកួតរវាងក្លឹប Atletico និង Barcelona កាលពីសប្តាហ៏មុនបន្ទាប់ពីខ្សែប្រយុទ្ធបារាំងរូបនេះបានសម្រេចចិត្តផ្ទេរទៅ Barelona ក្នុងតម្លៃ ១០០លានផោន។

Griezmann ត្រូវបានប្រិយមិត្ត At.Madrid ស្រែកថាស្លាប់តៅ Griezmann បើទោះបីជាអតីតខ្សែប្រយុទ្ធ Real Sociedad ធ្លាប់បង្ហាញខ្លួនជួយក្លឹប ១០០ប្រកួត និងបានជួយក្លឹបលើកពាន Europa League មុនពេលផ្ទេរទៅ Barcelona រដូវកាល ២០១៨-២០១៩ កន្លងមកយ៉ាងណាក៏ដោយ។

ប្រភពពត៌មានបានចុះផ្សាយថាអ្នកគាំទ្រ បានចោតវត្តុរឹងចូលទីលានប្រកួតរួមទាំងឆ័ត្រ កំលុងពេលប្រិយមិត្តគាំទ្រ Barcelona អបអរសាទរនាទីទី៨៦ របស់ Lionel Messi ដែលបានរកគ្រាប់បាល់ជួយក្រុមឈ្នះ At.Madrid ក្នុងលទ្ធផល ១:0 កាលពីសប្តាហ៏មុន។

ប្រភព៖ Sportbibl