ក្លឹបរួមទីក្រុង Manchester City និង Man.United​ ជាក្រុមប្រកួតប្រជែងដ៏យូរអង្វែងដ៏ជូរចត់ និងលេចធ្លោជាងមុននៅក្នុងទសវត្សចុងក្រោយនេះនៅក្របខណ្ឌ Premier League និងក្របខណ្ឌផ្សេងៗទៀតជាយូរឆ្នាំមកហើយ។ ខាងក្រោមនេះគឺជាកីឡាករ៥រូបដែលធ្លាប់លេងនៅ ក្លឹប Man.City និង Man.U នាពេលកន្លងមក:

១.Carlos Tevez

Carloz Tevez កីឡាករអន្តរជាតិអាហ្សង់ទីនបានផ្លាស់មក Manchester United ក្នុង លក្ខណ្ឌ ខ្ចីជើងពី West Ham ក្នុងឆ្នាំ២០០៧ មុនពេល Alex Furguson សម្រេចចិត្តផ្ទេរយករូបគេជាអចិន្ត្រៃយ៍។ ក្រោយរកបាន ១៩គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦៣លើកក្នុងរយៈពេលតែ ២រដូវកាល Tevez បានផ្លាស់ទៅលេងក្លឹបរួមទីក្រុម Man.City ក្រោមការដឹកនាំរបស់លោក Roberto Mancini ហើយនៅទីបំផុតបាននាំពួកគេទៅរកពានរង្វាន់ដំបូងរបស់ពួកគេក្នុងរយៈពេលជាង ៤៤ឆ្នាំក្នុងឆ្នាំ២០១៣។

២.Owen Hargreaves

ខ្សែការពារអន្តរជាតិអង់គ្លេសដើមកំណើតកាណាដាធ្លាប់លេងអោយ Bayern Munich មុនពេលផ្លាស់ទៅ Manchester United។ គាត់បានជួយឱ្យ United ឈ្នះជើងឯក Champions League ក្នុងឆ្នាំ២០០៨ និងបានផ្លាស់ទៅ Manchester City បន្ទាប់ពីផុតកុងត្រារបស់គាត់នៅ Old Trafford។

៣. Peter Schmeichel

Peter Schmeichel ជាអ្នកចាំទីឆ្នើមដែលធ្លាប់ជួយ Man.United ឈ្នះពាន៣ នៅឆ្នាំ១៩៩៩។ ក្រោយមកអ្នកចាំទីដាណឺម៉ាកបានចាកចេញពី Old Trafford ហើយធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្កាល់ជាមួយ Sporting មុនពេលវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសជាមួយ Aston Villa។ យ៉ាងណាមិញ Schmeichel បានបន្តលេងអោយ Manchester City នៅប៉ុន្មានឆ្នាំចុងក្រោយនៃអាជីពរបស់គាត់។

៤.Andrei Kanchelskis

Kanchelskis បានចំណាយពេល ៤ឆ្នាំដែលទទួលបានជោគជ័យនៅ Old Trafford ដល់ឆ្នាំ១៩៩៣ មុនពេលផ្លាស់ទៅ Shakhtar Donetsk មុនពេល Man.United លក់ទៅឱ្យ Everton ក្នុងឆ្នាំ១៩៩៥ មុនផ្លាស់ទៅ Fiorentina។ យ៉ាងណា Kanchelskis ត្រូវបានក្លឹប Manchester City ខ្ចីជើងនៅឆ្នាំ២០០១ និងចូលលេងបាន ១០ប្រកួតប៉ុណ្ណោះ។

៥.Andy Cole

Andy Cole ជាខ្សែប្រយុទ្ធជោគជ័យបំផុតដែលធ្លាប់ជួយ Man.United​ លើកពានបីនៅឆ្នាំ១៩៩៩ ដោយស៊ុតបាល់បញ្ចូលទីសរុប ២៤គ្រាប់គ្រប់ក្របខណ្ឌប្រកួត។ យ៉ាងណាខ្សែប្រយុទ្ធអង់គ្លេសត្រូវបានលក់ទៅក្លឹប Blackburn ក្នុងឆ្នាំ ២០០១ មុនពេលបញ្ចប់អាជីពជាមួយ Manchester City ក្នុងឆ្នាំ២០០៥ ហើយសូម្បីតែនៅអាយុ ៣៣ ក៏ដោយគាត់គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ក្លឹបក្នុង ១រដូវកាលប៉ុណ្ណោះ

ប្រភព៖ Futaa