ក្រុមបិសាចក្រហម Manchester United បានផ្តួលក្រុមរួមទីក្រុង Manchester City ក្នុងជំនួប Derby ដល់ផ្ទះតែម្តងក្នុងលទ្ធផល២ទល់និង១​ដែលជាជ័យជំនះដ៏គួរឱ្យភ្ញាក់ផ្អើលមួយនិងបានបន្តបន្ថែមគម្លាត កាន់តែឆ្ងាយរហូតដល់១៥ពិន្ទុសម្រាប់ក្រុមការពារតំណែងជើងឯក Premier League​​​​​ ខណៈ Liverpool បានផ្តួលក្រុមម្ចាស់ផ្ទះ Bournemouth ក្នុងលទ្ធផល៣ទល់និង០សម្រាប់ការប្រកួតកាលពីយប់រំលងអធ្រាតថ្ងៃទី៧ធ្នូ ឈាន​ចូល ​ថ្ងៃទី៨២០១៩ម្សិលមិញនេះ។

ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford មានឪកាសរកបានគ្រាប់បាល់១គ្រាប់នាំមុខមុនដោយការស៊ុតបាល់ពិន័យប៉េណាំងទីនៅនាទីទី២៣បន្ទាប់ពី អាជ្ញាកណ្តាលសម្រេចផ្តល់់បាល់ពិន័យបន្ទាប់ពី VAR រកឃើញកំហុសរបស់ Bernado Silva កីឡាករ Man.City បានធ្វើអោយ Rashford ដួលក្នុង តំបន់គ្រោះថ្នាក់មុនពេលខ្សែប្រយុទ្ធបារាំង Anthony Martialបន្ថែមគ្រាប់ បាល់ ទី២នៅនាទី២៩មុនបញ្ចប់ការប្រកួតតង់ទី១។

ទោះយ៉ាងណាខ្សែការពារសញ្ជាតិអាហ្សង់ទីន Nicolas Otamendi បានវាយបកតែតបាល់បញ្ចូលទីតាមពីក្រោយ១គ្រាប់វិញអោយក្រុមម្ចាស់ផ្ទះ​នៅនាទី​៨៥ មុនបញ្ចប់ការប្រកួតតង់ទី២។បញ្ចប់ការប្រកួត Man.City ១:២ Man.United។ គិតត្រឹមសប្តាហ៏ទី១៦នេះបិសាចក្រហមឈរនៅចំណាត់ថ្នាក់លេខ៥ មានគម្លាត៤ពិន្ទុប៉ុណ្ណោះពីក្រុម Chelsea ដែលត្រូវ Everton លត់ ៣:១ នៅថ្ងៃប្រកួតដូចគ្នានេះ។

ប្រភព:BBC