បរទេស៖ ក្រុមហង្សក្រហមLiverpool កំពុងតាមឃ្លាំមើលស្ថានភាពរបស់កីឡាករ  Marcus Rashford បានបង្ហាញអោយដឹងថាពួកគេជាក្រុមគូ​ប្រជែងដែលបានកោតសរសើរពីសមត្ថភាពរបស់ខ្សែប្រយុទ្ធរូបនេះ។កីឡាករវ័យ ២៤ ឆ្នាំរូបនេះកំពុងពិចារណាអំពីអនាគតនៅទឹកដី Old Trafford ដោយសារតែរដូវកាលនេះមិនបានទទួលលទ្ធផលផ្លែផ្កានោះទេ ស្របពេលមាន ក្លឹបមួយចំនួននៅតែបន្តទាក់ទងជា​មួយកីឡា​ករ​ដែលរីកចំរើនយុវជន ។

Marcus Rashford is at a crossroads – The Athletic

គេហទំព័រ Manchester Evening News បានចុះផ្សាយថាក្រៅពីLiverpool នៅមាន Barcelona ក៏បានបង្ហាញ​ចំណាប់​អារម្មណ៍​ស្របពេលគ្នាជាមួយ Liverpool ផងដែរ។ ប្រភពបន្តថាទោះបីទទួលបានការចាប់អារម្មណ៏ប៉ុន្តែ Rashford មិនមានបំណងចង់ចាកចេញ​ពីក្លឹបនិងផ្ទុយទៅវិញរូបគេមានបំណង​ចង់បើកការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីរយៈពេលវែងបន្តទៀត ​កិច្ចសន្យាបច្ចុប្បន្ន​របស់​កីឡាករ​អន្តរ​ជាតិ​អង់គ្លេសនៅទីក្រុង Manchester នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៣។  Rashford ស៊ុតបញ្ចូលទីបាន ៥ ដង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ២ ដងក្នុងការបង្ហាញខ្លួន ២៦ប្រកួត សម្រាប់ក្រុមជើងឯកអង់គ្លេស ២០ សម័យប៉ុន្តែរកបាន គ្រាប់បាល់តែ៤គ្រាប់ប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League ។

Marcus Rashford told he can leave Man Utd this summer by Ralf Rangnick -  Mirror Online

Rashfordប​ង្ហាញខ្លួនជាកីឡាករបម្រុងក្នុងតង់ទីពីរក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយពេលប្រកួតជាមួយ Atletico Madrid កាលពីថ្ងៃអង្គារពេលដែលពួកគេបរាជ័យធ្លាក់ចេញក្រោយចាញ់ក្នុងលទ្ធផល១ទល់និង០នៅទឹកដី Old Trafford ។