បរទេស៖ វីរបុរសក្រុមហង្សក្រហម Liverpool លោក Jamie Carragher បានប្រាប់ទៅកាន់គ្រូបង្វឹកអចិន្រ្តៃយ៏ថ្មីរបស់ក្រុមបិសាចក្រហម Man. Utd លោក Erik ten Hag ថាគួររកខ្សែប្រយុទ្ធថ្មីមកជំនួសតំណែង Marcus Rashford។

Jamie Carragher thinks Marcus Rashford needs to leave Man United! - YouTube

ក្នុងនាមអ្នកវិភាគកីឡាប្រចាំទូរទស្សន៏Sky Sports អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានបញ្ជាក់ពីមូលហេតុយ៉ាងដូច្នេះថា ទម្រង់លេងនិងសមត្ថភាពរបស់យុវជន​ថ្នាលក្លឹប​Man.Utd រូបនេះគឺអាចលេងបានកម្រិតត្រឹមតែក្លឹបArsenal រឺ Tottenhamតែប៉ុណ្ណោះ។ លោកCarragherបន្តថាៈ គាត់នឹងមិន អាចជួយ ក្រុមអោយឈ្នះពានក្នុងស្រុក ឬ Champions League ទេ។ អ្នក​នឹង​ត្រូវរកកីឡាករបន្ថែមគាត់ទាំងសងខាង២រូបទៀត។  ទោះយ៉ាងណាមានការមិនយល់ស្របពីអតីតខ្សែការពារ Man.Utd លោក Gary Neville បានឆ្លើយតបវិញថាៈ (Rashford )និងមិនអាចធ្វើអ្វីអោយល្អបំផុតតាមតែលោកCarragher ចង់បាននោះទេ។ វាដូចជា Divock Origi មិនល្អគ្រប់គ្រាន់សម្រាប់ Liverpool ឬ Xherdan Shaqiri ដូច្នេះដែរ។ខ្ញុំគិតថាលោកTen Hag កំពុងតែពិនិត្យពីស្ថានភាពរបស់Rashfordនិងគិតថាគាត់ជាកីឡាករ​ដ៏​រហ័សរហួនម្នាក់។ ប្រសិនខ្ញុំមានឪកាសបង្វឹកគាត់(Rashford)ខ្ញុំនិងអាចធ្វើការជាមួយគាត់បាន។

Jamie Carragher names the club Marcus Rashford should join | SportsJOE.ie

យ៉ាងណាមិញRashford មិនបានបង្ហាញទម្រង់លេងលេចធ្លោទេនៅរដូវកាលនេះដោយជួបញ្ហារបួសនិងស៊ុតបញ្ចូលទីបានតែ ៥ គ្រាប់​ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣៧ ប្រកួត ។កីឡាករវ័យ ២៤ ឆ្នាំរូបនេះជួបភាពមិនច្បាស់ពីអនាគតនៅពេលបច្ចុប្បន្នច្រើន ជាងពេ​ល​ណាៗទាំងអស់ ក្រោយពីអតីតអ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnickមើលរំលងសមត្ថភាពរបស់ខ្លួន ប៉ុន្តែសាម៉ី​កីឡាករ​ចង់ទទួលបានឪកាសបង្ហាញថ្វីជើងឡើងវិញក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់លោក Ten Hag៕

 

ប្រភពព័ត៍មាន៖ Metro