បរទេស៖ កីឡាករ Marcus Rashford បានក្លាយជាការមន្ទិលសង្ស័យថានិងអវត្តមានសម្រាប់ក្រុម Man Utd ក្នុង ការប្រកួត​ជាមួយហង្សក្រហម ​Liverpool នៅថ្ងៃអាទិត្យនេះ យោងប្រភព Manchester Evening News បានចុះ​ផ្សាយ​។​

Marcus Rashford doubtful for Manchester United's clash with Liverpool? -  Sports Mole

​ខ្សែ​ប្រ​យុទ្ធអន្តរជាតិ អង់គ្លេសវ័យក្មេងរូបនេះទើបតែវិលត្រឡប់ម​កជួយក្រុម ក្រោយព្យាបាលរបួស​ដោយ​ការ​វះ​​កាត់ស្មានៅរដូវក្តៅកន្លងទៅ ដោយបង្ហាញខ្លួនលើកដំបូងសម្រាប់ក្របខណ្ឌ Premier League ពេល​ជួប Leicester City កាលពីចុងសប្តាហ៍មុន។ Rashford មានឪកាសរកបានគ្រាប់បាល់វាយបកតាមស្មើ២ទល់និង២ ដោយប្តូរចូលក្នុងនាមកីឡាករបម្រុង ប៉ុន្តែ​Man.Utdនៅតែបរាជ័យសម្រាប់សប្តាហ៏ទី៨  មុនពេលរូបគេបង្ហាញខ្លួនចូល ប្រកួតជាមួយក្រុម Atalanta ក្នុង​ការ​ប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ និងបន្តរកបានគ្រាប់បាល់បានដូចគ្នាតែត្រូវប្តូរចេញ​ដោយ​បញ្ហារបួសជើង​​។

Marcus Rashford is optimistic about his fitness for Manchester United's  crunch clash against Liverpool

ឆ្លើយ​តប​បញ្ហានេះលោក Ole Gunnar Solskjaer បានឆ្លើយថាៈ «ខ្ញុំមិនដឹងទេខ្ញុំសង្ឃឹមថាអ្វីៗ​និង​ល្អ​ប្រសើរតែ តែអ្វីដែល​អ្នក​ចង់​បានគឺវាមិនដូច្នេះនិងអាចចំណាយពេលយូរជាងនេះ»។​ ក្នុងនាមម្ចាស់ផ្ទះ Man United ឈរនៅលេខរៀង ៦ ក្នុងតារាង Premier League ដោយមាន ៤ ពិន្ទុតាមពី​ក្រោយ Liverpool ដែលឈរនៅលេខរៀងងទី ២៕

 

ប្រភពព័ត៍មាន៖ Sportsmole