បរទេស៖ Marcus Rashford បានជាសះស្បើយពីរបួសទាំងស្រុងហើយក្រោយចំណាយពេលធ្វើការព្យាបាលរបួសនិង ស្តារនីតិ​សម្បទា​អស់រយៈពេលជាច្រើនសប្តាហ៏រួចមក។

Manchester United star Marcus Rashford declares himself 'fully free' of  injury - Manchester Evening News

ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man. United បានធ្វើ​ការ​​វះកាត់របួស​ស្មា​កាល​​ពីដើមរដូវកាលខណៈកីឡាករអន្តរជាតិអង់គ្លេសអន្ទៈសារចង់បង្ហាញ ខ្លួនចូលលេងជាលើកដំបូងនៅក្រប​ខណ្ឌ​Premier League នៅរដូវកាលនេះក្រោយបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ព្រឹត្តការណ៏Euro ២០២០ ដោយរកបាន ៥ គ្រាប់សម្រាប់ក្រុមតោកំណាចអង់គ្លេស ។  Rashford ក៏ទើបតែរកបាន ២ គ្រាប់ក្នុងការប្រកួតមិត្តភាពទល់នឹងក្រុម Blackburn Rovers កាលពីសប្តាហ៍មុន ស្របពេលដែលសាម៉ីខ្លួន វ័យ ២៣ ឆ្នាំរូបនេះបានផ្តល់បទសម្ភាសន៏ជាមួយ BBC Sport ថាៈសុខភាពរបស់ខ្ញុំវិលត្រលប់មក រកភាពល្អប្រសើទាំង ផ្លូវកាយនិងផ្លូវចិត្ត។ ខ្ញុំបានរងរបួសនៅចុងខែកញ្ញាហើយវាកាន់តែធ្ងន់ធ្ងរបន្តិចម្តង ៗ ដែលមិនអាច​ជួយក្រុមបានប៉ុន្តែឥឡូវនេះខ្ញុំមិនមានបញ្ហានោះទេខ្ញុំមានអារម្មណ៍ល្អទាំងអស់ ។

Black History Month: Marcus Rashford feeds a nation - Stars and Stripes FC

Rashford ស៊ុតបញ្ចូលទីបាន ៨៨ គ្រាប់និង Assist ៥៦ ពីការប្រកួត ២៧១ ក្រោយបង្ហាញខ្លួនក្នុងឈុតធំរបស់ក្លឹប ​ហើយ​ត្រូវ​បានគេរំពឹងថានឹងបង្ហាញខ្លួនសម្រាប់ការប្រកួត ទល់នឹងក្រុមកញ្ជ្រោងខៀវ Leicester City នៅថ្ងៃសៅរ៍ចុង​សប្តាហ៏​នេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole