ការស៊ុតបាល់បញ្ចូលទីបីគ្រាប់ (Hat-trick) ឬច្រើនជាងនេះនៅក្នុង ការប្រកួតលីកកំពូលនៅទ្វីបអឺរ៉ុបគឺជាក្តីសុបិន្តរបស់ខ្សែប្រយុទ្ធគ្រប់រូប។ យ៉ាងណាមិញសមត្ថភាពនៃការរកគ្រាប់បាល់៣គ្រាប់ទោះបីជាមានភាពលំបាកច្រើនតែលទ្ធផលតែងតែទទួលបានការកោតសរសើរច្រើនបំផុតក្នុង១ទសវត្សចុងក្រោយនេះរួមបញ្ចូលគ្រាប់បាល់សម្រាប់ក្លឹបនិងជម្រើសជាតិ។
ខាងក្រោមនេះគឺជាកីឡាករ៧រូបដែលធ្វើបាន Hat-trick ច្រើនបំផុត:

១.Radamel Falcao(Hat-Trick ១២ដង)

ខ្សែប្រយុទ្ធ អន្តរជាតិកូឡុំប៊ីរបស់ក្លឹប Monaco ធ្លាប់រកបានគ្រាប់បាល់ Hat-trick ៣គ្រាប់/១ប្រកួតស្មើនិងចំនួន១០ដង/ប្រកួត,៤គ្រាប់១ដង/ប្រកួត និង ៥គ្រាប់១ដង/ប្រកួត។

២.Edinson Cavani(Hat-Trick ១៥ដង)

ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិអ៊ុយរូហ្គាយរបស់ក្លឹប PSG រកបានគ្រាប់បាល់Hat-trick៣គ្រាប់ស្មើនិង១៣ដង/១ប្រកួត និង ៤គ្រាប់២ដង/ប្រកួត)។

៣.Sergio Aguero(១៧ដង)

កីឡាករខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរបស់ក្លឹបមេឃខៀវMan.City រកបាន៣គ្រាប់/១ប្រកួតស្មើនិង ១៤ដង, ៤គ្រាប់ពីរដង/ប្រកួតនិង៥គ្រាប់១ដង/ប្រកួត។

៤.Robert Lewandowski(២២ដង)

ខ្សែប្រយុទ្ធប៉ូឡូញរបស់ក្លឹប​ Bayern Munich រកបានគ្រាប់បាល់៣គ្រាប់/១ប្រកួតស្មើនិង១៨ដង,៤គ្រាប់៣ដង/ប្រកួត និង៥គ្រាប់១ដង/ប្រកួត។

៥.Luis Suarez(២៩ដង)

កីឡាករខ្សែប្រយុទ្ធ អន្តរជាតិអ៊ុយរូហ្គាយរបស់ក្លឹប Barcelonaរកបាន៣គ្រាប់/១ប្រកួតស្មើនិង២០ដង,៤គ្រាប់៨ដង/ប្រកួត,៥គ្រាប់និង៦គ្រាប់ចំនួន១ដង/ប្រកួត។

៦.Lionel Messi(៥៣ដង)

ម្ចាស់ពានបាល់មាស៦ដងកីឡាករខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះ រកបាន៣គ្រាប់/១ប្រកួតស្មើនិង៤៧ដង,៤គ្រាប់៥ដង/ប្រកួត និង ៥គ្រាប់១ដង/ប្រកួត។

៧.Cristiano Ronaldo(៥៤ដង)

កំពូលខ្សែប្រយុទ្ធស្លាបអន្តរជាតិព័រទុយហ្គាល់វ័យ៣៤ឆ្នាំរូបនេះរកបានគ្រាប់បាល់៣គ្រាប់/១ប្រកួតរហូតដល់ទៅ៤៤ដងនិង៤គ្រាប់៤ដង/១ប្រកួតព្រមទាំង៥គ្រាប់២ដង/១ប្រកួត