តារាឆ្នើម Antoine Griezmann របស់ក្លឹប Barcelona បានបង្ហើបប្រាប់ពីមូលហេតុដែលគាត់ចាកចេញពី Atletico Madrid ទៅចូលរួមជាមួយគូប្រជែងរួមលីក Barcelona កាលពីដើមរដូវកាល ២០១៩-២០២០ នេះ។ ខ្សែប្រយុទ្ធអន្តរជាតិ បារាំងរូបនេះបានផ្លាស់ទៅកាន់ក្លិបយក្សកាតាឡាន់ក្នុងកិច្ចព្រមព្រៀង មានតម្លៃ ១២០លានផោន។

កីឡាករវ័យ ២៨ ឆ្នាំដែលបានជួយបារាំងលើកពាន World Cup ២០១៨ រូបនេះបានប្រាប់ UEFA TV យ៉ាងដូច្នេះថា: ខ្ញុំមិនបានចាកចេញពី Atlético Madrid ដើម្បីឈ្នះ Champions League ឬពានរង្វាន់ផ្សេងបន្ថែមទៀតនោះទេ បើទោះបីជាជួបរឿងខកចិត្តជួយ At.Madrid ឈានដល់វគ្គផ្តាច់រហូតដល់ទៅ ២ដងយ៉ាងណាក្តី។ អតីតខ្សែប្រយុទ្ធ ក្រុម Real Sociedad បន្ថែមថាៈ ការផ្លាស់មកកាន់ក្លឹបថ្មីនេះគឺដើម្បីរៀនពីទស្សនវិជ្ជាថ្មីនៃការលេងបាល់ទាត់ជាមួយក្រុមផ្សេងមួយទៀត។

រំលឹកដល់បរាជ័យវគ្គផ្តាច់ព្រ័ត្រជាមួយ Real Madrid នៅឆ្នាំ២០១៦ Griezmann បញ្ជាក់បន្តថាៈ ការខកខានស៊ុតបាល់ប៉េណាល់ទីជារឿងឈឺណាស់។ បរាជ័យ នៅវគ្គផ្តាច់ព្រ័តនៅដិតដាមជាប់ជានិច្ចទោះ បីជាខ្ញុំឈ្នះ Champion League ជាមួយក្លឹបថ្មីនៅ ក្នុងរយៈពេល ១០ ឬ ១៥ឆ្នាំវាមិនអាចលប់បាត់ស្នាមនោះឡើយ។