ប្រភពពត៌មានពី Don Ballon បានអោយដឹងថា Real Madrid មានចំណាប់អារម្មណ៍ចង់ នាំយកខ្សែប្រយុទ្ធ Chelsea កំលុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ខាងមុខ ដើម្បីយកមកចាប់ដៃគូជាមួយ Eden Hazard។

ប្រភពដដែលបន្តថាក្រុមមានចំណាប់អារម្មណ៏លើកីឡាករ Tammy Abraham បន្ទាប់ពីខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសវ័យក្មេងដែលមានតម្លៃខ្លួន ៤២លានផោនរូបនេះ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងដ៏ល្អ នៅរដូវកាលថ្មីនេះក្រោយការមកដល់របស់គ្រូបង្វឹកថ្មី លោក Frank Lampard។

ទោះបី Real Madrid បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Luka Jovic មករួមក្រុមកាលពីដើមរដូវកាល ប៉ុន្តែរូបគេនៅតែមិនទាន់បង្ហាញទម្រង់លេងជួយក្លឹបបាននោះទេ ហើយមាន ប្រភពពត៌មានមិនផ្លូវការណ៏ថាក្រុមអាចនិងត្រូវលក់អតីតខ្សែប្រយុទ្ធក្លឹប Frankfurt នេះចេញ ដើម្បីបើកផ្លូវនាំយកមកកីឡាដ្ឋាន Santiago Bernabeu ខណៈ Eden Hazard ខ្លួនឯងហាក់ បង្ហាញចេតនាស្វាគមន៏នៅចំណាត់ការមួយនេះ បន្ទាប់ពីខ្លួនក៏បានដឹងពីសមត្ថភាព Abraham កំលុងពេល រូបគេប្រកបអាជីពនៅ Stamford Brige។