ការចាប់ឆ្នោតនៃវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ទ្វីបអឺរ៉ុប Champions League និងធ្វើឡើងនៅថ្ងៃច័ន្ទសប្តាហ៏ក្រោយខណៈក្រុមម្ចាស់ជើងឯក SerieA គឺ Juventus អាចនឹងមានឪកាសឡើងមកជួបក្រុមអធិរាជស Real Madrid នៅវគ្គបន្តនេះ។ ដូច្នេះមានន័យថា Cristiano Ronaldo និងត្រូវលេងប្រឆាំងជាមួយអតីតក្លឹបដែលបានជួយរូបគេសាងភាពល្បីល្បាញរយៈពេល៩ឆ្នាំកន្លងមក។

ឆ្លើយតបបញ្ហាខាងលើខ្សែបម្រើ-ប្រយុទ្ធស្លាបវ័យ៣៤ឆ្នាំដ៏មានឥទ្ធិពលរូបនេះ បានបញ្ចាក់ពីអារម្មណ៏ពិតក្រោយបញ្ចប់ប្រកួតជម្រុះចែកពូលជាមួយក្លឹប Bayer Leverkusenនៅក្របខណ្ឌ Champion League ថាៈ Real Madrid គឺជាក្រុមអស្ចារ្យមួយ ប៉ុន្តែខ្ញុំត្រៀមចង់ពួកគេនៅពេលក្រោយរឺអាចនៅវគ្គផ្តាច់ព្រ័ត្រក៏ថាបាន។

ម្ចាស់ពានបាល់មាស៥សម័យរដូវកាលថ្មី២០១៩-២០២០នេះ បានតស៊ូនិងទម្រង់លេងខុសពីឆ្នាំមុនដោយរកបាន ៩ គ្រាប់ក្នុង ១៨ ប្រកួតមកដល់ពេលនេះនៅលីកកំពូលអ៊ីតាលីនិង ២ គ្រាប់ប៉ុណ្ណោះនៅ ក្របខ័ណ្ឌ Champions League ក្រោយជួបញ្ហាលើរងរបួសបជង្គង់រយៈពេល៤សប្តាហ៏។