អតីតខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Wayne Rooney ជឿជាក់ថាគាត់នៅតែមានសមត្ថភាពគ្រប់គ្រាន់លេងនៅក្របខណ្ឌ Premier League និងសង្ឃឹមអាចនាំក្រុម Derby Country មកកាន់កម្រិតកំពូលនៃបាល់ទាត់អង់គ្លេសវិញនាពេលអនាគត។

Rooney វ័យ៣៤ឆ្នាំបាននិយាយក្នុងកម្មវិធីរបស់ទូរទស្សន៍ Sky Sports ថា៖ “ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំអាចធ្វើវាបាន ពេលដែលខ្ញុំនៅ Everton។​ ហើយឥឡូវនេះមហិច្ឆតារបស់ខ្ញុំគឺចង់ជួយឲ្យ Derby ត្រឡប់មកលេងនៅ Premier League វិញ ហើយសង្ឃឹមថាខ្ញុំនឹងជាផ្នែកមួយសំខាន់សម្រាប់ពួកគេ។”
Rooney បានបន្តទៀតថា៖

“Ryan Giggs អាចលេងនៅ​ Premier League បានដល់វ័យ៣០ក្រាស់ ចំណែកឯ Gareth Barry និយាយថាចង់ធ្វើវារហូតដល់អាយុ៤០ឆ្នាំ ដូច្នេះអ្វីដែលសំខាន់គឺយល់ពីបាល់ទាត់។ បាល់ទាត់មិនមែនគ្រាន់តែជាការរត់ជុំវិញតារាងនោះទេ។ វាជាការប្រើក្បាលរបស់អ្នកមកគិតដើម្បីធ្វើការប្រកួត។”

គួររម្លឹកផងដែរថា មុនពេលផ្លាស់ទៅលេងនៅលីគកំពូលអាមេរិកជាមួយនឹងក្លិប D.C United កីឡាករ Wayne Rooney បានចំណាយពេល១៦ឆ្នាំលេងនៅ Premier League ដោយធ្លាប់លេងឲ្យក្លិប Everton និងក្លិប Manchester United ដោយបង្ហាញខ្លួនសរុបក្នុងលីគកំពូលអង់គ្លេសបានចំនួន ៤៩១ប្រកួត ស៊ុតបញ្ចូលទីបាន ២០៨គ្រាប់៕

ប្រភព៖​​ Bleacherreport Credit: Khmerlaod