បរទេស៖​ អ្នកចាត់ការទូទៅក្រុម Derby Country នៅលីកលំដាប់ទី២អង់គ្លេសលោក Wayne Rooney សម្តែង​អារម្មណ៏​ខឹងសម្បារមិនសប្បាយចិត្តជាមួយទម្រង់លេងរបស់ក្រុមទោះបីជា Derby បានផ្តួលម្ចាស់ផ្ទះ Wycombe ក្នុង​លទ្ធផល ២ទល់និង១ កាលពីយប់ថ្ងៃអង្គារ យ៉ាងណាក៏ដោយ។

Image result for rooney

ជ័យជំនះលើកទី៥ក្នុងចំណោម៧ប្រកួតចុង​ក្រោយ​របស់ក្រុមរហស្សនាមសត្វចៀមនៅទឹកដី Adams Park បានធ្វើអោយពួកគេមាន៦ពិន្ទុដាច់ពី​តំបន់​កាត់ចេញគិតត្រឹមសប្តាហ៏ទី ២៩។

Image result for derby county

Rooney បានប្រាប់សារពត៌មានក្រោយការប្រកួតថា: ខ្ញុំពិតជារីករាយណាស់ជាមួយនឹង ៣ ពិន្ទុប៉ុន្តែខ្ញុំពិត​ជា​ខកចិត្តនិងខឹង​ចំពោះទម្រង់​លេង​​របស់ក្រុមយើងណាស់។ វាមិនល្អទេនៅយប់នេះ។យើងត្រូវ​តែធ្វើបានល្អជាង​នេះ​យើងត្រូវ​តែជឿជាក់​លើខ្លួន​ឯងថាយើងជាក្រុមដែលល្អជាងក្រុមគូប្រជែង និង បន្តលេងបានល្អជាង​អ្វីដែលយើងបានធ្វើនៅរាត្រីនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole