បរទេស៖ អតីតប្រធានក្រុម Manchester United និងក្រុមជម្រើសជាតិអង់គ្លេសលោក Wayne Rooney ចង់អោយដក VAR ចេញពី Premier League ព្រោះគ្រូបង្វឹកក្លឹប Derby Country រូបនេះគិតថាវាដើរតួមិនចំគោលដៅទេ។

Image result for wayne rooney manager

 

Wayne Rooney ទើបតែបានឡើងកាន់តំណែងធ្វើជាគ្រូបង្វឹក Derby Country កាលថ្មីៗនេះ ហើយរូបលោកគិតថាការកាត់សេចក្តីនៅលីគទី២អង់គ្លេស​ Championship ដោយធ្វើការកាត់ក្តីដោយអាជ្ញាកណ្តាលផ្ទាល់វាល្អជាង។ ប្រព័ន្ធបច្ចេកទេស VAR តែងតែទទួលរងការរឹះគន់រាងរាល់សប្តាហ៍ក្នុងក្របខណ្ឌ English Premier League ទោះបីជាអាជ្ញាបានមើលវីដេអូឡើងវិញហើយទើបធ្វើការកាត់សេចក្តីក៏ដោយ។

Image result for wayne rooney

Rooney បានប្រាប់អ្នកសារព័ត៍មានថា «ពួកយើងនៅមិនទាន់មានវា (VAR) ក្នុង Championship ទេ ហើយមិនមានល្អជាង។ ទោះបីជាវាអាចធ្វើការបានទាំង២ផ្លូវក៏ដោយ ប៉ុន្តែអ្នកនឹងមានខកចិត្តនៅពេលចប់ការប្រកួត ពួកយើងគួរតែពឹងផ្នែកលើអាជ្ញាកណ្តាល ហើយអោយគាត់ធ្វើការទៅតាមអ្វីដែលគាត់អាចធ្វើបានទៅល្អជាង។ សង្កេតឃើញការប្រកួតជាច្រើននៅ Premier League គឺពិតជាមានការខកចិត្តខ្លាំងណាស់ ហើយអ្នកច្បាស់ជាមិនយល់អំពីការកាត់សេចក្តីរបស់ពួកគេឡើយ»៕

 

ប្រភពព័ត៍មាន៖ One Football