បរទេស៖ វីរបុរសក្រុមបិសាចក្រហម Man Utd លោក Wayne Rooney បានអះអាងថា អតីតមិត្តរួមក្រុម Cristiano Ronaldo នឹងមានការរារែកក្នុងការផ្លាស់មកចូលរួមជាមួយក្លឹប Manchester City ក្នុង​រដូ​កាលដោះដូរកីឡាករដែលខិតជិតដល់ទីបញ្ចប់នាពេលនេះទេ។

Wayne Rooney voices "doubts" over Cristiano Ronaldo joining Man City -  Mirror Online

កីឡាករដែលជិតស្និទនិងប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៦ឆ្នាំរុបនេះ និងជាអ្នក ដែលរក​គ្រាប់​បាល់បានច្រើន​បំផុត​សម្រាប់ក្រុមជើងឯកអង់គ្លេស២០សម័យ បានប្រាប់គេ​ហ​ទំព័រ TalkSPORT ថា៖ «ខ្ញុំគិតថា Cristiano បានសាងកេរ្ត៏ឈ្មោះ និងកេរដំណែលល្អបំផុតនៅទឹកដីOld Trafford ហើយ ​ខ្ញុំដឹងថាគាត់​​មាន​​មោទន​ភាព​យ៉ាង​ណាក្នុងនាមជាកីឡាករនិងជាបុគ្គលសំខាន់ម្នាក់សម្រាប់ក្លឹប។ ប៉ុន្តែ​វាជា​​បាល់​ទាត់​ដូច្នេះអ្នកមិនធ្លាប់ដឹងទេ​មាន​កីឡាករមួយចំនួនដែលបានកសាងគុណសម្បត្តិសម្រាប់ក្លឹប ប៉ុន្តែ​មិន​ទាន់មាន កម្រិត​ស្មើនិងគាត់នៅឡើយជាក់ស្តែងដូចជាអ្នកចាំទី Peter Schmeichel និង Andy Cole ដ៏ដោយ។ ជាការពិត​ផ្នែក​ហិរញ្ញ​វត្ថុ​ជារឿ​ង​សំខាន់តែខ្ញុំមិនជឿថារឿងនេះជាមូលហេតុដែល​គាត់​ត្រូវចាកចេញទេ។សម្រាប់ខ្ញុំគិតថា PSG កំពុង​តែ​​ធ្វើការលើរឿងនេះជំនួសវិញ»។

How good Wayne Rooney could have been had he trained like Ronaldo

Rooney ធ្លាប់ឈ្នះពានក្របខ័ណ្ឌ Premier League ចំនួនបីដងជាមួយ Ronaldo មុនពេលដែល ម្ចាស់ពានបាល់មាស៥សម័យរូបនេះចាកចេញទៅកាន់ក្រុមអធិរាជសReal Madrid នៅឆ្នាំ ២០០៩។ ទោះ​យ៉ាងណាប្រភពចុងក្រោយបានបញ្ជាក់ថា Ronaldo មិនសប្បាយចិត្តជាមួយក្លឹប Juventus ក្រោយ​ចូលរួមជាមួយពួកគេបាន៣រដូវកាល ខណៈដែល Man City គឺជាក្លឹបមួយក្នុងចំណោម​ក្លឹបធំ​ពីរទៅបីប៉ុណ្ណោះដែលអាចមានលទ្ធភាពផ្តល់ប្រាក់ឈ្នួលដ៏ថ្លៃបំផុត សម្រាប់កីឡាករឆ្នើមរបស់​ពិភព​លោក​៥សម័យរូបនេះ៕

 

ប្រភពព័ត៍មាន៖ Goal