បរទេស៖ វីរបុរសក្រុមបិសាចក្រហមMan.Utd លោក Wayne Rooney មិនមានគំរោងបន្តដឹកនាំក្លឹប Derby County បន្ត​ទៀតនោះទេប្រសិនបើពួកគេត្រូវបានកាត់ ចោលទៅលេងនៅលីកលំដាប់ទី៣ (League One) យោង​សហព័ន្ធ​បាល់ទាត់អង់គ្លេស EFL បានប្រកាសពីការកាត់បន្ថយពិន្ទុពួកគេខណៈក្រុមបញ្ចប់រដូវកាល ដោយឈរ​នៅ​លេខ​រៀង​ទី២១ ក្នុងចំណោមក្រុមទាំង២៤ ។

Wayne Rooney hired as Derby County manager on a permanent basis - The Athletic

ការរងទទួលនូវពិន័យលើក្រុម Derby បានកើតមានឡើង ត្រូវបានរកឃើញថាមានកំហុសចំពោះលើផ្នែក​គណ​នេ​យ្យ​​ភាពដែលត្រូវបានហាមឃាត់ ដោយ​តុលាការឯករាជ្យកាលពីថ្ងៃពុធជាមួយនឹងលទ្ធផលដែល​ពួកគេក៏ត្រូវ​​ប្រឈម​ពិន័យជាប្រាក់ប្រមាណ១០០,០០០ ផោនផងដែរ។

Wayne Rooney is all the proof you need that great players rarely make great managers

ទោះយ៉ាងណា EFL កំពុងពិចារណាលើការ សម្រេចចិត្តទាំងពីរនេះខណៈDerby ស្ទើរតែត្រូវបាន​កាត់ចេញ​ទៅ​​លេង​នៅលីកលំដាប់ទី៣ ក្រោយពីពួកគេមានគម្លាតតែ១ពិន្ទុប៉ុណ្ណោះពីក្រុម Wycombe កាលពីរដូវកាល​២០២០-២០២១​។ ដូច្នេះWycombe អាច​និងត្រូវវិលត្រលប់មកជំនួសពួកគេវិញប្រសិនជាDerby ត្រូវកាត់​ទៅ​លេង​​នៅ League One៕

 

ប្រភពព័ត៍មាន៖ Metro