ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសជាច្រើនបានរាយការណ៍កាលពីថ្ងៃច័ន្ទថា Manchester City នឹងមិនគាំទ្រគោលបំណងរបស់គ្រូបង្វឹកជំនួយលោក Mikel Arteta ទេប្រសិនរូបលោកចង់ផ្លាស់ទៅ ជាអ្នកចាត់ការទូទៅថ្មីរបស់ Arsenal។

ប្រភពដដែលបន្តថាៈ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មិនសប្បាយចិត្តចំពោះ កង្វះនៃការទំនាក់ទំនងចរចារជាផ្លូវការណ៏ពីការចង់បានអតីតខ្សែបម្រើអន្តរជាតិអេស្បាញ Arteta ដែលបច្ចុប្បន្នជាជំនួយការគ្រូបង្វឹក Pep Guardiola ទៅដឹកនាំអតីតក្រុមរបស់ពួកគេនោះឡើយ។

Arteta ធ្លាប់ត្រូវបានទាក់ទងពីក្លឹប Arsenal ដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍និងអតីតក្លឹប Everton ដែលជាក្លឹបចាស់មួយផ្សេងទៀតរបស់ខ្លួនផងដែរ។បរាជ័យ ៣ទល់និង០ ជាមួយ Man.City បានធ្វើឱ្យ Arsenal កាន់តែឃ្លាតឆ្ងាយពីក្រុមកំពូលទាំង៤ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ៩។

មានន័យថាគ្រូបង្វឹកបណ្តោះអាសន្នលោក Freddie Ljungberg ដឹកនាំក្រុម ឈ្នះត្រឹមតែ ១ប្រកួតក្នុងចំណោម ៤ប្រកួតរបស់គាត់ចាប់ តាំងពីអតីតខ្សែបម្រើរបស់ក្រុមកាំភ្លើងធំរូបនេះត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នក្រោយពីក្លឹបបញ្ចប់តួនាទីលោក Unai Emery កាលពីខែមុន។