ក្រុមម្ចាស់ផ្ទះ Aston Villa បានផ្តួលក្រុមហង្សក្រហម​ Liverpool ដែលបានដាក់កីឡាករ កីឡាករវ័យក្មេងទាំងអស់របស់ក្លឹបមិនធ្លាប់មាន ដើម្បីធ្វើដំណើរទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup កាលពីយប់ថ្ងៃ ច័ន្ទទី ១៧ ធ្នូ២០១៩ម្សិលមិញ។

ខណៈដែលកីឡាករឈុតធំរបស់ Liverpool កំពុងជាប់មមាញឹកត្រៀមចូលរួមប្រកួតពានរង្វាន់ Club World Cup ប្រទេសកាតានៅ ថ្ងៃពុធនេះ ដូច្នេះលោក Neil Critchley ដែលជាគ្រូបង្វឹកអាយុក្រោម ២៣ឆ្នាំរបស់ Liverpool បានយកកីឡាករដែលមានអាយុជាមធ្យម ១៩ឆ្នាំជាងមកប្រកួតជំនួសវិញ។

បន្ទាប់ពី បរាជ័យសប្តាហ៏មុននៅក្របខណ្ឌ Premier League នាទឹកដី Sheffield United កាលពីសប្តាហ៏មុនក្រុម Aston Villa បានផ្តួល Liverpool ក្នុងលទ្ធផលដ៏លើសលប់គឺ ៥ទល់និង០ មានន័យថាមិនអោយក្រុមកីឡាករក្មេងៗរបស់់ Liverpool តដៃរួចនោះឡើយ។