ការ​វិល​ត្រឡប់​របស់​ Paul Pogba​ មកកាន់​ Manchester United នឹង​ត្រូវ​ពន្យារពេល​ បន្ទាប់ពី​ខក​ខាន​ការ​ហ្វឹក​ហាត់​រយៈពេល​ ២ថ្ងៃ​ដោយសារ​តែ​មាន​ជំងឺ​។​ ​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​វិល​ត្រឡប់​មក​ហ្វឹកហាត់​វិញ​នៅ​សប្ដាហ៍​នេះ ​បន្ទាប់ពី​ជា​សះ​ស្បើយ​ពីរ​បួស​កជើង​តាំងពី​ខែ​កញ្ញា​។​

​​Pogba​ លេង​បានតែ ៦​ដង​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ​ដោយ​តម្រូវ​ឱ្យ​មាន​ការវះកាត់​ដើម្បី​កែ​បញ្ហា​កជើង​។​ ​Solskjaer ​ដែល​ក្រុម​របស់​ខ្លួន​មានការ​ប្រកួត​វគ្គ ១/៤ផ្ដាច់ព្រ័ត្រ​នៅ​ឯ​ផ្ទះ​របស់​ក្រុម Colchester នៅ​លី​គ​ទី​២ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ច្រានចោល​នូវ​ព័ត៌មាន​ដែល​ថា ​ក្រុម​របស់​គាត់​គ្មាន​បញ្ហា​ឡើយ​ទោះ​គ្មាន Paul Pogba​។​ ​

ក្រុមបីសាចក្រហម Manchester United នាចុង​សប្ដាហ៍​កន្លងទៅ​បាន​ខក​ខាន ចំនួន៣ពិន្ទុ​ក្នុង​ទឹកដី​របស់ខ្លួនឯង​បន្ទាប់ពី​ធ្វើការប្រកួតគ្នាបាន​ត្រឹម​ស្មើ ១–១ ប៉ុណ្ណោះទល់នឹង​ក្រុម​ភ្ញៀវ Everton៕