ក្រុមបាល់ទាត់ឈ្មោះថាមេឃខៀវ Manchester City នឹងត្រូវជួបប្រកួតគ្នាជាមួយគូប្រជែងគឺក្លឹបដែលមានមូលដ្ឋានរួមទីក្រុង Manchester United ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ។

រីឯ១គូទៀតនោះគឺ Leicester City នឹងត្រូវជួបប្រកួតជាមួយ Aston Villa សម្រាប់រកអោយឃើញក្រុមណាមួយដែលនិងត្រូវឡើងទៅជួបប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រខណៈការ ប្រកួតជើងទី១និងធ្វើឡើងនៅថ្ងៃទី ៦ និងជើងទី២នៅថ្ងៃទី ២៧ ខែមករាឆ្នាំ២០២០ខាងមុខនេះ ហើយ Man.United និង Leicester និងត្រូវធ្វើជាម្ចាស់ផ្ទះ។

ក្រុមការពារតំណែងជើងឯក Manchester City របស់គ្រូបង្វឹក Pep Guardiola បានឈ្នះពាន Carabao Cup រឺពីមុនត្រូវគេស្គាល់ថាឈ្មោះ League Cup ការប្រកួតនេះរៀងរាល់ ២ រដូវកាលចុងក្រោយនិង ៤ដងក្នុង រយៈ ពេល ៦ឆ្នាំចុងក្រោយនេះ។

Manchester City បានយកឈ្នះក្រុមមកពីលីកកំពូលទី២ Oxford United ដោយលទ្ធផល ៣-១ កាលពីថ្ងៃពុធ ខណៈ ដែលក្រុម Manchester United បានយកឈ្នះ League Two Colchester United ៣-០ នៅកីឡដ្ឋាន Old Trafford។

រីឯ Leicester City បានបំបាក់ក្រុម Everton ៤-២ ដោយបាល់ប៉េណាល់ទីបន្ទាប់ពីលទ្ធផលស្មើ ២-២ នៅកីឡដ្ឋាន Goodison Park ។សម្រាប់ Aston Villa ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី ១ ចាប់តាំងពីឆ្នាំ ២០១២-១៣ បានផ្តួលក្រុមយុវជន Liverpool ៥-០ កាលពីថ្ងៃអង្គារ។