ក្លិបកាំភ្លើងធំ Arsenal បានតែងតាំងអតីតប្រធានក្រុមរបស់ពួកគេគឺលោក Mikel Arteta ធ្វើជាគ្រូបង្វឹកបង្គោលឈុតធំរបស់ពួកគេក្នុងកិច្ចសន្យា រយៈពេល ៣ ឆ្នាំកន្លះ។

បុរសវ័យ ៣៧ ឆ្នាំសញ្ជាតិអេស្បាញរូបនេះបានឈ្នះពានរង្វាន់ FA Cup ចំនួន ២ ដងក្នុងអាជីពរយៈពេល ៥ ឆ្នាំជាមួយក្រុម កាំភ្លើងធំនិងបានចូលមកដឹកនាំក្លឹបនៅកីឡាដ្ឋាន Emirate Stadium ជំនួសលោក Unai Emery ដែលត្រូវបានបណ្តេញចេញពីតំណែង កាលពីខែវិច្ឆិកា។

បន្ទាប់ពីចូលនិវត្តន៍ក្នុងនាមជាកីឡាករបាល់ទាត់អាជីពArtetaបានចាប់ផ្តើមអាជីពក្នុងនាមជាជំនួយការគ្រូបង្វឹកក្រោមការដឹកនាំរបស់លោក Pep Guardiola នៅក្លិបមេឃខៀវ Manchester City ចាប់តាំងពីឆ្នាំ២០១៦ មុនពេលទទួលបានការតែងតាំងជាផ្លូវការណ៏នេះ ។

កីឡាករ Arteta​ នឹងត្រូវចូលកាន់តំណែងបង្ចឹកកូនក្រុម នៅថ្ងៃអាទិត្យដោយទុកឱ្យគ្រូបង្វឹកបណ្តោះអាសន្នលោក Freddie Ljungberg ដឹកនាំក្លឹបទៅសួរសុខទុក្ខ Everton នៅថ្ងៃសៅរ៍។

Arsenal មិនដែលឈ្នះសោះ សម្រាប់ ៦ ប្រកួតចុងក្រោយ នៅឯកីឡដ្ឋាន Emirates និងជាលើកទី១គិតចាប់តាំងពី ឆ្នាំ ១៩៩៥ ។ បច្ចុប្បន្នឈរនៅលេខរៀងទី១០ក្រុមមានគម្លាតពីក្រុមលេខ៤Chelsea ចំនួន៧ពិន្ទុ និងឈ្នះតែ ៥ប្រកួតប៉ុណ្ណោះសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី១៧ប្រកួតកន្លងមក៕

ប្រភព:BBC