គ្រូបង្វឹក Arsenal ថ្មីលោក Mikel Arteta បានបញ្ជាក់ថាលោក Freddie Ljungberg នឹងនៅតែបន្តតួនាទីជាគ្រូបង្ចឹកជំនួយរបស់ក្លឹបដដែល។

អតីតខ្សែបម្រើ-ប្រយុទ្ធសញ្ជាតិស៊ុយ អ៊ែត Ljungberg ដែលធ្លាប់លេងឱ្យកាំភ្លើងធំ ចន្លោះឆ្នាំ ១៩៩៨ និង ២០០៧ បានទទួលតួនាទីជាគ្រូបង្វឹកបណ្តោះអាសន្នមុនពេលលោក Arteta ចូលមកដឹកនាំក្រុម ខណៈដែលលទ្ធផលមិនបានល្អនោះទេគឺ ឈ្នះបានតែ ១ដងគត់ក្នុង ៦ប្រកួតកន្លងមកក្រោមការដឹកនាំរបស់លោក Ljungberg។

បន្ទាប់ពីលោក Unai Emery ត្រូវបានក្លឹបបញ្ចប់តួនាទី កាលពីខែវិច្ឆិកាគ្រូបង្វឹកសញ្ជាតិអេស្បាញ Arteta ដែលធ្លាប់លេងក្នុងនាមជាប្រធានក្រុម Arsenal បន្ទាប់ពី Ljungberg ចាកចេញពីក្រុមនិងត្រូវទទួលតួនាទី ដឹកនាំការប្រកួតដំបូងនៃអាជីពជាអ្នកចាត់ការរបស់គាត់ប្រកួតជាមួយក្រុម Bournemouth នៅថ្ងៃទី២៦ ខែធ្នូ ២០១៩ ខាងមុខនេះ។