Romelu Lukaku បានបង្ហើបពីពាក្យសម្តីមួយឃ្លាដែល Cristiano Ronaldo បានប្រាប់រូបគេ មុនពេលកីឡាករសញ្ជាតិបែលហ្ស៊ិកសម្រេចផ្លាស់ពី Man.United ទៅ Inter Milan ក្នុងតម្លៃ ៦៥ លានផោនកាលពីរដូវក្តៅនេះ។

Lukaku កីឡាករវ័យ ២៦ឆ្នាំដែលកំពុងរកបាន ១២គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ប្រកួតនៅ Serie A បានបង្ហើបប្រាប់ថាៈ Ronaldo បានប្រាប់ខ្លួនយ៉ាងដូច្នេះថាៈ លីកកំពូលអ៊ីតាលី Serie A គឺជាក្របខណ្ឌដែលមានខ្សែការពាររឹងមាំ និងពិបាករកគ្រាប់បាល់បំផុតក្នុងពិភពបាល់ទាត់ពិសេសនៅលីកកំពូលអឺរ៉ុបទាំង៥។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតNew York Times អតីតកីឡាករ Chelsea និង Everton WestBrom បន្តថាៈ ខ្ញុំទទួលស្គាល់ថា Serie A ពិតជាពិបាករកគ្រាប់បាល់ជាងនៅអង់គ្លេស យ៉ាងណាមិញវានិងរឹតតែធ្វើអោយយើងជាកីឡាករមានការខិតខំបន្ថែមទៀតកាន់តែខ្លាំង និងរៀនសូត្រពីបទពិសោធន៏នៃការលេងបាល់ទាត់ជាមួយក្របខណ្ឌផ្សេងគ្នានេះ៕