ក្លិប Vitesse បានប្រកាសជាផ្លូវការណ៏កាលពីថ្ងៃចន្ទថា: ខ្សែបម្រើ-ប្រយុទ្ធសញ្ជាតិជប៉ុន Keisuke Honda បានចែកផ្លូវគ្នាជាមួយក្រុម នៅលីកលំដាប់ទី១ របស់ហូឡង់រួចរាល់ហើយ ក្រោយពីរួមរស់ជាមួយគ្នាបានមួយខែកន្លះកន្លងមក។ កីឡាករវ័យ ៣៣ឆ្នាំ រូបនេះចូលលេងបាន ៤ប្រកួតអោយ Vitesse គិតចាប់តាំពីដើមខែវិច្ឆិកាក្នុងកិច្ចព្រមព្រៀងមួយរហូតដល់ចប់រដូវកាលនេះ។

ក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter អ្នកចាត់ការទូទៅក្រុមជម្រើស Honda បញ្ជាក់ថាការចាកចេញរបស់លោកកើតមានឡើងក្រោយការបណ្តេញលោក Leonid Slutsky ដែលជាបុគ្គលសំខាន់មួយរូបកំលុងពេលអ្នកទាំងពីរធ្លាប់រួមការងារនៅ CSKA Moscow ដែលត្រូវបានបណ្តេញចេញពីក្លឹបក្រោយចាប់ផ្តើមរួមការងារសាជាថ្មីជាមួយគ្នាបាន២ប្រកួត ។

អតីតខ្សែបម្រើ AC.Milan បន្តថាៈ ខ្ញុំបានសំរេចចិត្តចាកចេញពីក្លឹប ព្រោះបេសកកម្មរបស់ខ្ញុំ មកដល់ទីនេះខ្ញុំចង់ផ្លាស់ប្តូរស្ថានភាពក្លឹបអោយបានល្អប្រសើរ។ តែទីបំផុតខ្ញុំមិនអាចផ្លាស់ប្តូរស្ថាន ភាពបាន ហើយ Slutsky ក៏ចាកចេញពីក្លឹបទៀត។ ខ្ញុំមានអារម្មណ៍ទទួលខុសត្រូវចំពោះរឿងនោះ ដូច្នេះខ្ញុំមិនគួរនៅទីនេះបន្ទាប់ពីរដូវរងារនោះទេ។

ហុងដាធ្លាប់លេងអោយក្លឹបហូល្លង់ឈ្មោះ VVV-Venlo ក្រោយចាកចេញពី Nagoya Grampus ក្នុងឆ្នាំ ២០០៨ និងធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តការណ៏ FIFA World Cup ចំនួន ៣លើក និងបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីក្រោយរកបានគ្រាប់បាល់ ៣៧គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៩៨លើក។