ការព្យាយាមរបស់គ្រូបង្វឹកលោក Pep Guardiola បានប្រែក្លាយជារឿងដែលឥតប្រយោជន៍ក្នុងគោលបំណងបញ្ចុះបញ្ចូលអតីតខ្សែការពារ Vincent Kompany អោយចំណាយពេលមួយរដូវកាលទៀត(២០១៩-២០២០)នេះដើម្បីបន្តលេងអោយក្រុមការពារតំណែងជើងឯក Manchester City។

មូលហេតុសំខាន់គឺភាពរង្គោះរង្គើនៅតំបន់ខ្សែការពារបន្ទាប់ពី Aymeric Laporte រងរបួសខណៈ Company យល់ថាខ្លួនជាជម្រើសបម្រុងពេលគេត្រូវការទើបរូបគេសម្រេចចិត្តទៅដឹកនាំក្រុម Anderlecht នៅស្រុកកំណើត។

ក្រោយចំណាយពេល ១១ឆ្នាំខ្សែការពារជើងចាស់សញ្ជាតិបែលហ្សិក Kompany បានសម្រេចចាកចេញកីឡាដ្ឋាន Etihad Statdium ក្រោយជួយពួកគេ ឈ្នះជើងឯក២រដូវកាលជាប់គ្នាមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្ត។

កីឡាករដែលមានបទពិសោធន៏ពេញខ្លួនវ័យ ៣៣ឆ្នាំរូបនេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដែលមិនអាចបំភ្លេចបានក្នុងការដណ្តើមបានជ័យជម្នះ ១-០ លើក្រុម Leicester City នឹងបង្ហាញពីឪកាសប្រកួតប្រជែងចុងក្រោយ នៅឯកីឡដ្ឋាន Etihad ជួយអោយលោក Pep Guardiola ការពារតំណែងជើងឯកបានសម្រេចកាលពីរដូវកាលមុន។