ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham បានបន្តស្វែងរកឪកាសឡើងមកឈរនៅកំពូលទាំង៤ នៅក្របខណ្ឌ កំពូល Premier League ខណៈពួកគេវាយបកផ្តួលក្រុមភ្ញៀវ Brighton ក្នុងលទ្ធផល ២ទល់និង១។
២គ្រាប់របស់ ក្រុមលោក Jose Mourinho រកបានដោយកីឡាករខ្សែប្រយុទ្ធឆ្នើម Harry Kane នៅនាទីទី៥៣ និងខ្សែបម្រើ Alli នៅនាទីទី៧៣ តង់ទី២ បន្ទាប់ពីកីឡាករកីឡាករ Webster មានឪកាសរកបានគ្រាប់បាល់ នាំមុខមុននៅនាទីទី៣៧ មុនបញ្ចប់ការប្រកួតតង់ទី១។
លទ្ធផលប្រកួតសប្តាហ៏ទី១៩នេះធ្វើអោយ Spur ឡើងមកឈរនៅចំណាត់ថ្នាក់ លេខ ៥ ក្នុងតារាងដោយមាន ៣ពិន្ទុតាមពីក្រោយក្រុមលេខ៤ Chelsea ដែលខកចិត្ត ចាញ់ក្រុមភ្ញៀវ Southampton ២-០ ក្នុងផ្ទះខ្លួនឯងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៦ ធ្នូ ២០១៩។
Brighton ក្រុមរហស្សនាមសត្វរំពេរបន្តរក្សាកំណត់ត្រាមិនល្អរបស់ខ្លួន បន្តទៀតដោយមិនស្គាល់ឈ្នះសោះក្នុងការប្រកួត ១១លើកចុងក្រោយរបស់ពួកគេ។