លោក Pep Guardiola គ្រូបង្វឹក Manchester City ទទួលស្គាល់ថាការប្រជែងជើងឯកក្របខ័ណ្ឌ Premier League គឺអស់ហើយបន្ទាប់ពីក្រុមការពារតំណែងជើងឯកបានចាញ់ Wolves ៣ទល់និង២ កាលពីថ្ងៃសុក្រ។បច្ចុប្បន្ន Man City ឈរនៅលេខ ៣ ក្នុងតារាង Premier League មាន ១៤ ពិន្ទុតាមពីក្រោយក្រុម Liverpool និង១ពិន្ទុក្រោម Leicester City ។
អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញបានឆ្លើយសំនួរសួរថាការប្រជែងជើងឯកបានចប់ហើយរឺនៅ?អតីតគ្រូបង្វឹកBarcelona ,Bayern Munich បានប្រាប់ BBC Radio 5 យថា:បរាជ័យនេះគឺមានអត្ថប្រយោជន៍គឺធំណាស់សម្រាប់ក្រុមនាំមុខ។
គិតត្រឹមសប្តាហ៏ទី១៩នេះក្រុមមេឃខៀវMan City បានចាញ់ការប្រកួតរដូវកាល២០១៩-២០២០នេះ ចំនួន ៥ លើកនៅរដូវកាលនេះពោលគឺច្រើនជាងមួយដងធៀបទៅយុទ្ធនាការចាស់(២០១៨-២០១៩)កន្លងទៅ។
ប្រភព:BBC