ប្រិយមិត្តគាំទ្រក្លឹបអ្នកមានបុណ្យ Barcelona បានសម្តែងគោលបំណងចង់បានលោក Jurgen Klopp ជាអ្នកចាត់ការទូទៅ ដើម្បីស្នងគ្រូបង្វឹក បច្ចុប្បន្នគឺលោក Ernesto Valverde ។

ទោះបីពេលនេះក្រុមយក្សមកពីតំបន់ Catalan កំពុងឈរនៅកំពូលតារាង La Liga ប៉ុន្តែ យោង តាម ការស្ទង់មតិធ្វើឡើងដោយសមាជិកក្លឹបនាកីឡាដ្ឋាន Nou Camp បានរកឃើញថាប្រហែលជា ៨០ ភាគរយ បានបង្ហាញថាពួកគេចង់អោយលោក Valverde ចាកចេញនៅពេលកិច្ចសន្យារបស់គាត់ឈានដល់ទីបញ្ចប់នៅចុងរដូវកាលនេះ។

សម្រាប់ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp កំពុង ឈរទីកំពូលតារាងដោយនាំមុខលេខ២ Leicester City ១៣ពិន្ទុ និងមិន ដែលចាញ់សោះសម្រាប់ការប្រកួត រដូវកាលថ្មី២០១៩-២០២០នេះ។

នៅក្នុងការអង្កេតនោះបេក្ខភាពដែលឈានមុខគេគឺ លោក Klopp ទទួលបានសំឡេងគាំទ្រច្រើនជាងគេបន្ទាប់មកគឺគ្រូបង្វឹកជម្រើសជាតិហូឡង់លោក Ronald Koeman និងទី៣គ្រូបង្វឹកបែលហ្ស៊ិក Roberto Martinez ខណៈលោក Pep Guardiola ស្ថិតនៅចុងក្រោយគេ។

ប្រភព:Dailymail