លោក Mino Raiola បាន​និយាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​បម្រើ​បារាំង​ Paul Pogba មាន​បេះដូង​ជាមួយ​ក្លឹប​ Manchester United ប៉ុន្តែ​កីឡាករ​រូប​នេះ​ត្រូវ​តែ​លេង​ក្នុង​ក្លឹប​ដែល​ឈ្នះ​ពាន។

លោក​បាន​លើកឡើង​ថា៖ ” Pogba តែងតែ​គោរព Manchester United ប៉ុន្តែ​លុះត្រា​តែ Manchester United គោរព​ Pogba ដែរ។ មនុស្ស​ដែល​កំណត់​ជោគវាសនា​គេ​នៅ​ក្លឹប​នេះ​គឺ Ole ។ គាត់​និយាយ​ថា ‘ Pogba មិន​ចេញ​ទេ ‘ ពួក​យើង​ក៏​គិត​ថា យើង​នឹង​បន្ត​នៅ​ទីនេះ​ទៀត​ ” ។

លោក​បាន​បន្ត​ថា៖ ” Paul ជា​កីឡាករ​ដែល​សម​នឹង​លេង​ជាមួយ​ក្លឹប​ដែល​ឈ្នះ​ពាន។ ប្រសិន​បើ​គេ​នៅ Manchester United នោះ​គេ​ចង់​ឈ្នះ​ពាន​ជាមួយ​ក្លឹប​នេះ។ Ole ធ្លាប់​និយាយ​ថា គាត់​ត្រូវ​ការ​អភិវឌ្ឍ​ក្លឹប​មួយ​ឆ្នាំ។​ យើង​ក៏​រង់​ចាំ​មើល​ថា លទ្ធផល​វា​យ៉ាង​ម៉េច​ដែរ តែ​សង្ឃឹម​វា​បាន​ដូច​ចិត្ត​ចុះ ” ។

មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ទាញ​ភ្ជាប់​ថា Pogba ហាក់​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ក្លឹប​បិសាច​ក្រហម​ ហើយ​កំពុង​តែ​ពិចារណា​ក្នុង​ការ​ចាកចេញ​ទៀត​ផង​៕