ក្រោយបរាជ័យចាញ់តោខៀវ ២ទល់និង១ កាលពីថ្ងៃទី២៩ ខែធ្នូ ខ្សែបម្រើ Granit Xhaka បានចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការបង្ហាញនូវទម្រង់លេងយ៉ាងរឹងមាំក្នុងជ័យជម្នះ ២ទល់និង០ លើក្រុម Manchester United កាលពីថ្ងៃចាប់ផ្តើមឆ្នាំថ្មី។

អ្នកចាត់ការទូទៅថ្មីលោក Mikel Arteta វ័យ ២៧ឆ្នាំបានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានថាអតីតប្រធានក្រុម Arsenal បានធានាថាគាត់នឹងបន្តលេងនៅឯកីឡដ្ឋាន Emirates បន្តទៀត បន្ទាប់ពីមានប្រភពពត៌មាន បានចុះផ្សាយថារូបគេព្រមព្រៀងផ្ទេរទៅក្លឹប Hertha Berlin នៅលីកកំពូលអាឡឺម៉ង់ Bundesliga នៅខែមករា ២០២០ នេះ។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១ ពីកីឡាករ Nicolas Pepe និង Sokratis Papastathopoulos បានជួយឲ្យ Arteta ទទួលបានជ័យជម្នះលើកដំបូងរបស់គេចាប់តាំងពីចូលកាន់តំណែងជាគ្រូបង្វឹក ខណៈបានកោតសរសើរពីទម្រង់លេងរបស់ក្រុមខ្លួន៕