បរទេស៖ ខ្សែបម្រើ Granit Xhaka បានលើកឡើងថា Arsenal មិន​សម​នឹង​មាន​សិទ្ធិ​ចូល​លេងនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប Champions League នោះទេ ដោយផ្អែកលើ ទម្រង់លេងពេល​ចាញ់ Newcastle ២-០ កាល​ពីរាត្រី​ថ្ងៃ​ចន្ទកន្លងទៅនេះ​។

Every word of explosive Granit Xhaka interview after Arsenal defeat to  Newcastle - football.london

ខ្សែបម្រើក្រុមជម្រើសជាតិ ស្វីសរូប នេះ ក៏បានបង្ហាញចំណាប់អារម្មណ៏ថាក្រុមរបស់ខ្លួននៅតែមិនអាចដាក់សម្ពាធដើម្បីដេញតាមយកតំណែង ក្រុមកំពូលទាំងបួន (Top៤) បាន នោះឡើយ ។ ប្រសិនទទួលបានជ័យជម្នះនោះ ក្រុមកាំភ្លើងធំនិងឈរនៅចំណាត់ថ្នាក់ពីលើក្រុម Tottenham ក្នុងលេខរៀងទី៤ដោយនៅសល់មួយ ប្រកួតទៀតនិងត្រូវបិទបញ្ចប់រដូវកាល ប៉ុន្តែបរាជ័យនោះបានធ្វើអោយក្រុមធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខរៀងទី៥ ។

Football news - Granit Xhaka: Arsenal midfielder confirms contract  extension with the Gunners on social media - Eurosport

Xhaka បានប្រាប់ BBC Sport ថា​៖ «យើងចង់មានការប្រកួតដ៏ធំមួយ ប៉ុន្តែវាមិនបានកើតឡើងទេ។មិនលេងកីឡាវាយកូនបាល់ទេ យើង កំពុងលេងបាល់ទាត់។ ប្រសិនបើនរណាម្នាក់មិនទាន់ត្រៀមខ្លួនសម្រាប់សម្ពាធនេះ សូមស្នាក់នៅផ្ទះចុះ។ អ្នកមិនអាចមកទីនេះ ហើយ លេងបែបនេះបានទេ យើងមើលទៅអាក្រក់ណាស់ថ្ងៃនេះ របៀបដែលត្រៀមលេងគឺខុសគ្នាទាំងស្រុង។ ពួកគេមានប្រៀបលើយើងតាំងពី នាទីទី ១ ដល់នាទីទី ៩៦ ។ នៅពេលដែលអ្នកលេងបែបនេះ អ្នកមិនសមនឹងលេងនៅ Champions League ទេ»៕