ប្រទេសអង់គ្លេស៖ ខ្សែបម្រើក្លឹបកាំភ្លើងធំ Arsenal កីឡាករ Granit Xhaka បានថ្លែងអំណរគុណដល់គ្រូបង្វឹក លោក ​Mikel Arteta ដែលបានផ្តល់ឱកាសអោយរូបគេគាត់ជាលើកទី ២ បានជាប់ចូលលេង ក្នុង​ជម្រើស​១១នាក់ដំបូង បន្ទាប់ពីរូបគេស្ថិតយ៉ាងប្រកៀកក្នុងការចាក​ចេញពីកីឡាដ្ឋាន​Emirate Stadium កំលុង​ពេល​ទីផ្សារដោះដូរកីឡាករបានបើកនៅពាក់​កណ្តាលរដូវកាល​(ខែមករា)កន្លងទៅ។
Arsenal to hold Granit Xhaka talks after captain's outburst ...
កីឡាករអន្តរជាតិស្វីស Xhaka បានត្រៀមចាកចេញពីក្លឹបបន្ទាប់ពីរូបលោកត្រូវបានដកហូតតំណែង​ប្រធាន​ក្រុមក្នុងកំលុងខែវិច្ឆិកា ក្រោយរងការ ខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របន្ទាប់ពី​រូបគេ​មិន​អាច​គ្រប់គ្រងអារម្មណ៏បានក្រោយត្រូវបានប្តូរចេញអំឡុងការប្រកួតស្មើគ្នា២ទល់និង២ ជាមួយ Crystal Palace កាលពីខែធ្នូ។
Xhaka thanks Arteta for second chance: 'I was very, very close to ...
ខ្សែបម្រើកណ្តាលវ័យ ២៧ ឆ្នាំរូបនេះក៏ត្រូវបានដកចេញពីបញ្ជីឈ្មោះក្នុងក្រុមសម្រាប់ការប្រកួតរ​ហូត​ដល់ទៅ ៥ លើកផងដែរប៉ុន្តែទីបំផុតរូបគេបានជាប់ឈ្មោះនិងបង្ហាញខ្លួន​សម្រាប់ជម្រើស​១១នាក់​ដំបូង​ឡើង​វិញ បន្ទាប់ពីរយៈពេល ៨ ខែក្រោយមកទៀត។

ប្រភពព័ត៍មាន៖ Goal