បរទេស៖ Emmanuel Frimpong អតីតកីឡាករកាំភ្លើងធំ Arsenal បានបញ្ចេញមតិ​ក្នុងន័យនិយាយលេងសើច​ឌឺដងដល់​អតីត​ក្រុមចាស់របស់ខ្លួន ដែលចាញ់ក្រុមភ្ញៀវBurnley ១ទល់់និង០ នៅទឹកដី Emirate Stadium កាល​ពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។បរាជ័យនេះនាំអោយ Arsenalឈរនៅចំណាត់ថ្នាក់ទី ១៥ និងមានគម្លាតពីក្រុមកំពូលតារាង Tottenham ដល់ទៅ១២ពិន្ទុផងដែរ។

Frimpong urges Arsenal to sell midfielder Xhaka after red card

Frimpong កីឡាករអន្តរជាតិហ្គាណាធ្លាប់ចំណាយពេល១៣ឆ្នាំជាមួយក្លឹបមុនពេលផ្លាស់ទៅ Barnsley ​ក៏បានបានអំពាវនាវឱ្យក្លឹប​លក់​ ចេញ​​អតីតប្រធានក្រុម Granit Xhaka និងចុះហត្ថ​លេខា​ផ្ទេរ​យក រូបគេមករួមក្រុមដោយ គ្មានតម្លៃខ្លួន បន្ទាប់ពីក្រុមលោក Mikel Arteta បរាជ័យ ក្នុងការ​ប្រកួត​លើក ដំបូងរបស់ពួកគេ​ចំពោះ​មុខ​អ្នក​គាំទ្រចាប់តាំងពីខែមីនាក្រោយការរីករាលដាលនៃមេរោគកូវីត-១៩ ។

Transfer Deadline Day: Barnsley sign Frimpong and Woods - BBC Sport

ការលើកឡើងរបស់ Frimpong បន្ទាប់ពី Granit Xhaka បានបង្កកំហុសថ្មីមួយបន្ថែមទៀត ក្រោយ​មានជំលោះលើសមភាគី និងបានច្របាច់ក​កីឡាករ Ashley Westwood បន្ទាប់ពីអាជ្ញា កណ្តាល​សម្រេចផ្តល់កាតលឿង។ តែទីបំផុតក៏បន្តផ្តល់កាត ក្រហមក្រោយត្រួពិនិត្យលើកំហុសកីឡាករ អន្តរជាតិ​ស្វីសរូបនេះតាម VAR មុនពេលប្រធានក្រុម Pierre-Emerick Aubameyang តែតបាល់ ក្នុងន័យការពារតែធ្វើអោយចូល ទីខ្លួនឯងនៅនាទីទី៧៣ ដែលជាជ័យជំនះដល់ក្រុមភ្ញៀវ៕

 

ប្រភពព័ត៍មាន៖ Goal