បរទេស៖ លោក Adrian Arnold ប្រធានសមាគមកីឡាបាល់ទាត់ក្រុមជម្រើសជាតិស្វ៊ីសបានបញ្ជាក់ថាខ្សែបម្រើ ក្រុម កាំភ្លើងធំ Arsenal កីឡាករ Granit Xhaka បានច្រានចោលការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ មុន ពេលដែលរូបគេឆ្លង ជំងឺ រលាកផ្លូវ ដង្ហើមប្រភេទថ្មីមួយនេះ ។

Granit Xhaka decided against vaccine before positive Covid test, says Swiss  FA | Soccer | The Guardian

Xhaka ត្រូវបានបញ្ជាក់ថាមានលទ្ធផលវិជ្ជមានក្រោយធ្វើតេស្ត៍រកឃើញ នៅល្ងាចថ្ងៃពុធនេះដោយការធ្វើរោគ វិនិច្ឆ័យ​ដែល ធ្វើឱ្យរូបគេអវត្តមានក្នុងការប្រកួតជម្រុះ World Cup ខណៈដែលក្រុមស្វីសបានផ្តួល ក្រិក ២ក្នុង លទ្ធផល២ទល់និង១ ។អតីតកីឡាករក្រុម Borussia Monchengladbach មានរោគសញ្ញាជំងឺកូវីតកំរិត ស្រាល ហើយកំពុង​តែត្រូវបានក្រុមគ្រូពេទ្យ ដាក់អោយនៅដាច់ដោយឡែកក្នុងកំឡុងពេលដែលកីឡាករនិងមិត្តរួមក្រុម ដ៏ទៃទៀតកំពុងបំពេញកាតព្វកិច្ចលើឆាកអន្តរជាតិប៉ុន្តែក៏មិនមែនជាពេលវេលាដែលត្រូវអោយកីឡាករទទួលយកវ៉ាក់សាំងនោះដែរ ។

Granit Xhaka: Arsenal midfielder says Gunners are 'motivated' by criticism  following defeat to Chelsea | Football News | Sky Sports

ជាមួយគ្នានេះដែរ Xhaka នឹងខកខានការប្រកួត Premier League ៣ ប្រកួតបន្ទាប់សម្រាប់Arsenal ក្រោយ ពីត្រូវរងការព្យួរក្រោយទទួលកាតក្រហមពេលប្រជែងជាមួយ Joao Cancelo អំឡុងពេល​បរាជ័យ ៥-០ ទល់នឹង Manchester City កាលពីចុងសប្តាហ៍មុន។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះគឺជា​កីឡាករ​ចុង​ក្រោយ​របស់ ក្រុម Arsenal ដែលបានធ្វើតេស្តិ៍វិជ្ជមានចាប់តាំងពីរដូវកាលថ្មីចាប់ផ្តើដោយ Alexandre Lacazette, Pierre-Emerick Aubameyang, Ben White និង Alex Runarsson សុទ្ធតែឆ្លងមេរោគនេះផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole