ក្រុមបីសាចក្រហម Liverpool បាន​យក​ឈ្នះ​ Sheffield United ២​ទល់​នឹង​០​ ក្នុង​ការ​ប្រកួតក្របខ័ណ្ឌ​ Premier League នៅក្នុងសប្ដាហ៍​ទី​២១​ នៅ​មុន​នេះ​បន្តិច​។​

២​គ្រាប់​របស់​ក្រុម​លោក Jurgen Klopp បាន​មក​ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Mohamed Salah នៅ​នាទី​៤ និង​ Sadio Mane នៅ​នាទី​៦៤។​ Liverpool បច្ចុប្បន្ន​មាន​គម្លាត​១៣​ពិន្ទុ​ ពី​ក្រុម​លេខ​២​ Leicester Cityថែម​ទាំង​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ថែម​ទៀត។

ក្រុម​រហស្សនាម​ហង្ស​ក្រហម​បាន​ចារ​កំណត់ត្រា​ជា​ច្រើន​ក្នុង​ប្រកួត​នេះ​ដូចជា ៨៧៤​ដង​ច្រើន​ជាង​ក្រុម​ណា​ទាំង​អស់​​ក្នុង​រដូវ​កាល​នេះ និង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ចំនួន​ ៣៦៤​ប្រកួត​ហើយ​នៅ Premier League ទាំង​ក្នុង​ និង​ក្រៅ​ទឹកដី៕