លោក Jose Mourinho បានបញ្ជាក់ក្រោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១ទល់និង១ រវាង ក្រុមភ្ញៀវ Tottenham និងម្ចាស់ផ្ទះមកពីក្របខណ្ឌChampion Ship គឺក្លឹបMiddlesbrough សម្រាប់ការប្រកួតពានរង្វាន់FA Cup ជុំទី៩គឺមិនមែនជារឿងដ៏អាក្រក់ពេកនោះទេ ។

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានបន្ថែមថាៈ បាននិយាយថាទាំងខ្សែបម្រើ-ប្រយុទុ្ធ ប្រេស៊ីល Lucas Moura និងខ្សែប្រយុទ្ធឆ្នើមទ្វីបអាស៊ី Son Heung-Min នៅតែមិនអាចដើរតួនាទីបានគ្រប់គ្រាន់ដើម្បីជំនួស ខ្សែប្រយុទ្ធ Harry Kane ដែលកំពុងតែព្យាបាលរបួសនោះទេ។

ក្រុមមាន់ខ្នាយមាស Tottenham មិនទាន់ស្គាល់ជ័យជំនះសម្រាប់បីប្រកួតចុងក្រោយរបស់ពួកគេខណៈលោក Mourinho បាននិយាយថារបួសរបស់កីឡាករសំខាន់ៗដូចជា Kane, Tanguy NDombele, Hugo Lloris និង Danny Rose កំពុងធ្វើអោយទម្រង់លេងរបស់ក្រុមរងផលប៉ះពាល់ជាខ្លាំង ៕