ក្រុមបិសាចក្រហម Manchester United កំពុងចូលប្រឡូកវាយលុកទីផ្សារដើម្បីខ្ចីជើង ខ្សែការពារកណ្តាលម្នាក់ បន្ទាប់ពីកីឡាករខ្សែការពារកណ្តាល Harry Maguire បានរងរបួស។

ប្រភពពី Manchester Evening News បានចុះផ្សាយថា អតីតខ្សែការពារ Leicester City និងជាកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ត្រូវអវត្តមានមិនអាចជួយក្រុមបានបន្ទាប់ពីរងរបួសបញ្ហារហែក សាច់ដុំ និង ត្រូវសម្រាកព្យាបាលរហូតដល់ខែកុម្ភៈ ក្រោយរងរបួសក្នុងការប្រកួតកម្មវិធី FA Cup និងបន្តអវត្តមានពេល Man.Utd ចាញ់ Man.City នៅក្នុងទឹកដីខ្លួនឯងសម្រាប់ការប្រកួត Carabao Cup។

Man.United ហាក់ដូចជាធ្លាក់ក្នុងស្ថានភាពដ៏ពិបាកនាពេលនេះជាមួយវិបត្តិខ្សែ កំពុងរងរបួស, Eric Bailly និង Axel Tuanzebe នៅតែអវត្តមានដោយសារបញ្ហារបួសហើយ Marcos Rojo មិនជាប់ជម្រើសដំបូងក្នុងក្រុម ដូច្នេះគ្រូបង្វឹកលោក Solskjaer និងដាក់ Lindelof លេងនៅតំបន់ការពារ កណ្តាលជាមួយក្តីសង្ឃឹមថា Phil Jones និងបង្ហាញខ្លួនក្នុងជំនួបជាមួយ Norwich នៅថ្ងៃសៅរ៏សប្តាហ៏នេះ។

ប្រភព៖ Mirror