ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane ​របស់ Tottenham Hotspur នឹងត្រូវ​អវត្តមាន​យ៉ាង​ហោច​ណាស់​​ដល់​ខែ​មេសា បន្ទាប់ពី​ក្លិប​បាន​បញ្ជាក់​ថា របួស​សរសៃ​ពួរ​របស់​កីឡាករ​វ័យ ២៦ឆ្នាំ​រូប​នេះ​ត្រូវការ​វះកាត់​។

​​Harry Kane ពាន​ទទួល​រង​របួស​នេះ​អំឡុង​ការប្រកួត​ដែល Spurs ចាញ់​នៅ​ទឹកដី Southampton ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ក្រប​ខណ្ឌ English Premier League​។ ​រដូវ​កាល​នេះ Kane ស៊ុត​បញ្ចូល​ទី​បាន ២៧​គ្រាប់​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន ៣១​លើក​ទាំង​អោយ Spurs និង​ក្រុម​ជំរើសជាតិ​អង់គ្លេស​។ ​Spurs កំពុង​ឈរ​លេខ​៦ ក្នុង​តារាង English Premier League មាន ៦​ពិន្ទុ​ដេញ​ពីក្រោយ​ក្រុម​លេខ​៤ តោ​ខៀវ Chelsea​។

ក្រៅពី​អវត្តមាន​សំរាប់ Spurs នៅ Premier League កីឡាករ Harry Kane នឹង​អវត្តមាន​ពេល Spurs ប្រកួត​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ជួប​ជាមួយ​ក្រុម​កំពូល​តារាង​នៅ​អាល្លឺម៉ង់ RB Leipzig ផង​ដែរ​។ ​បើ​សិន​ការ​វិល​ត្រលប់​ពីរ​បួស​នៅ​ខែ​មេសា​ពិតមែន មានន័យថា​ពីរ​ខែ​ប៉ុណ្ណោះ​មុន​ព្រឹត្តិការណ៍​បាល់ទាត់ Euro 2020 ចាប់ផ្ដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ