ទោះបីជាឈានចូលវ័យជាង ៣០ឆ្នាំយ៉ាងណាក្តី Cristiano Ronaldo នៅតែបន្តលេងអោយក្រុម Juventus ជាមួយ និងទម្រង់លេងមិនទាន់ធ្លាក់ចុះនោះទេ។យ៉ាងណាមិញ ខ្សែប្រយុទ្ធស្លាបវ័យ៣៤ឆ្នាំរូបនេះ នៅតែមិនទាន់សម្រេចចិត្តច្បាស់ពីពេលវេលាដើម្បីព្យួរស្បែកជើងចូលនិវត្តន៏ពីកីឡាបាល់ទាត់នោះដែរ។

ឈានចូលវ័យ ៣៥ឆ្នាំនៅខែកុម្ភៈ ២០២០ ខាងមុខ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បាន ដោះអាវបញ្ចេញសាច់ដុំមានរាងជាកង់ៗនៅកន្លែងហាត់ប្រាណហើយបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម Instagram Gram ដែលរូបភាពបញ្ចេញទៅដោយសាច់ដុំនិងមានរាងមិនគួរឱ្យជឿជាមួយនឹងរូបភាពដៃកាន់ទាំងពីរលើកលើកដុំដែកហាត់ប្រាណមួយកន្លែង។ អតីតខ្សែប្រយុទ្ធ Man.United និង Real Madrid រូបនេះបានបង្ហោះរូបភាពអមជាមួយពាក្យពេចន៏អមយ៉ាងខ្លីនិង សាមញ្ញថា “ហាត់ប្រាណពេលព្រឹក” ។

ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យបានចំណាយពេល ១៨ ខែលេងអោយក្លឹបមានមូលដ្ឋាននៅទីក្រុងទូរីនចាប់តាំងផ្លាស់ចេញពីក្លឹប Real Madrid ។រូបរាងអតីតកីឡាករយុវជនក្លឹបSporting រូបនេះត្រូវបានគេយកមក ប្រៀបធៀបជាមួយយុវជនដែលមានវ័យត្រឹមតែ ២០ ឆ្នាំ ហើយជាលទ្ធផលបង្ហាញថានៅក្នុងខ្លួនរបស់គេមាន ផ្ទុក សារធាតុ ខ្លាញ់ប្រមាណ ៧% និងបរិមាណសាច់ដុំជាមធ្យមដល់ទៅ៥០% ដែលមិនគួរឱ្យជឿធៀបទៅនិង កីឡា ករភាគច្រើនដែលមានវ័យស្របាលនិងរូបគេ ។

ប្រភព៖ Sportbible