គ្រាប់បាល់វាយបកតាមស្មើនៅតង់ទី២របស់ Jordan Ayew បន្ទាប់ពី អ្នកចាំទី Bernd Leno របស់ក្រុម Arsenal មិនអាចសង្គ្រោះគ្រាប់បាល់​ធ្វើ​អោយ​ចូល​ទីខ្លួនឯងចេញពីជើងកីឡាករ David Luiz បានជួយឱ្យ Crystal Palace ទទួលបាន ១ពិន្ទុ ក្នុងទឹកដីខ្លួនឯងសម្រាប់ការប្រកួត​ជាមួយ​ក្ភ្ញៀវ Arsenal ខណៈប្រធានក្រុមខ្សែប្រយុទ្ធ Pierre-Emerick Aubameyang រកបានគ្រាប់បាល់បើកឆាកជួយឲ្យក្រុមរបស់ Mikel Arteta លោកនាំមុខតាំងពីតង់ទី១ ។

អ្នកចាត់ការទូទៅរបស់ក្លិបកាំភ្លើងធំ Arsenal ដែលចូលមកដឹកនាំក្រុមគិតចាប់តាំងពីថ្ងៃទី ២០ ធ្នូ ២០២០ នៅមិនទាន់ទទួលជ័យជំនះសម្រាប់​ការប្រកួត​ក្រៅ​ទឹកដីនៅឡើយទេ ខណៈ Crystal Palace ក្រោយប្រកួតបាន២២ដងឈរនៅចំណាត់ថ្នាក់លេខ ៩ ក្នុងតារាង Premier League នៅពីលើ​ក្រុម ​Arsenal ដែលមានលេខរៀងទី១០ និងមានគម្លាត១ពិន្ទុប៉ុណ្ណោះ។
សូមទស្សនាវិដេអូខាងក្រោមនេះ:

ប្រភព:BBC