នៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបរវាងក្រុមនាំមុខតារាង Liverpool និង Spurs ថ្ងៃសៅរ៏នេះគ្រូបង្វឹកលោក Jurgen Klopp បានស្នើសុំអោយ​អ្នកសារព័ត៌មានម្នាក់ធ្វើការស្រាវជ្រាវតាមរយៈ Google ថាតើតួនាទីអ្វីដែលលោក Mourinho ធ្លាប់លេងក្នុងនាមកីឡាករបាល់ទាត់​អាជីពនា​ពេល​កន្លងមក បន្ទាប់ពីមានសំនួរលើកឡើងក្នុងចំណោមអ្នកសារ ពត៌មានសួរថានរណាជាកីឡាករលេងល្អបំផុត?

គួររំលឹកថាចាត់ការទូទៅក្រុមមាន់ខ្នាយមាសលោក Mourinho ធ្លាប់លេងបាល់ទាត់អាជីពនៅកំលុងទសវត្សឆ្នាំ ១៩៨០ ជាមួយនឹងក្លឹប Rio Ave និង Belenenses ក្នុងនាមខ្សែបម្រើ ខណៈគ្រូបង្វឹកលោក Jurgen Klopp ធ្លាប់ជាអតីតខ្សែប្រយុទ្ធក្លឹប Mainz និង ចូលលេងបាន ជាង ៣០០ ប្រកួតនៅក្នុងអាជីព ១១ ឆ្នាំ។

ទោះយ៉ាងណាបុរសទាំងពីររូបបានសាងភាពល្បីល្បាញក្នុងនាមគ្រូបង្វឹកប្រកបដោយសមត្ថភាពបន្ទាប់ពី លោក Mourinho ដឹកនាំ Porto និង Inter ឈ្នះ Champions League ក្នុងឆ្នាំ ២០០៤ និង ២០១ ខណៈលោក Klopp បានជួយ Dortmund ឈ្នះពាន Bundesliga និង ហង្ស​ក្រហម ​Liverpoo លើកពាន Champion League នៅខែមិថុនា ក្រោយខកខាននៅរដូវកាល ២០១៨-២០១៩ ។

រវាងគ្រូបង្វឹកទាំងពិររូបនេះ និងត្រូវដឹក​នាំក្លឹ​ប​រៀងខ្លួនប្រកួតគ្នានៅចុងសប្តាហ៍ស្របពេលលោក Mourinho នឹងបើកទ្វាកីឡាដ្ឋានទទួលភ្ញៀវ Liverpool សម្រាប់ ក្របខ័ណ្ឌ Premier League សប្តាហ៏ទី២២សម្រាប់ Spur ខណៈ Liverpool នៅមាន១ប្រកួតក្នុងដៃ(សប្តាហ៏ទី ២១)៕

ប្រភព:fadeawayworld