បរទេស៖ លោក Jose Mourinho បានត្អូញត្អែរ និង រិះគន់ប្រាប់បុគ្គលិកសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប Uefa អំពីទំហំទី (ហ្គូន) មុនពេល Tottenham ផ្តួលក្លឹប Shkendija ដែលមានមូលដ្ឋាននៅប្រទេសម៉ាសេដូនីភាគខាងជើង សម្រាប់ការ​ប្រកួតជម្រុះពានរង្វាន់ Uefa Cup កាលពីថ្ងៃទី២៥ កញ្ញា ២០២០នេះ។ទោះយ៉ាង ណាគ្រាប់បាល់ស៊ុតបញ្ចូល​ទីរបស់ខ្សែបម្រើអាហ្សង់ទីន Erik Lamela និងខ្សែប្រយុទ្ធកូរ៉េខាងត្បូង  Son Heung-min និងខ្សែ​ប្រយុទ្ធ​អង់គ្លេស Harry Kane បានធ្វើអោយក្រុមមាន់ខ្នាយមាសទទួលបានជ័យជំនះដល់ s ក្នុងលទ្ធផល ៣ទល់និង១

Tottenham goalkeepers, Jose Mourinho call out small goals before Europa League win

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Mourinho បានចាប់មើលទំហំរបស់បង្គោលទីដោយផ្ទាល់ បន្ទាប់ពី អ្នកចាំទី Joe Hart និង Hugo Lloris បានចង្អុលបង្ហាញពីភាពមិនប្រក្រតីក្នុងកំឡុងពេលហ្វឹកហាត់ កំដៅសាច់ ដុំមុនការប្រកួតចាប់ផ្តើម។

Jose Mourinho reveals UEFA demand after 'funny situation' in Tottenham's Europa League win - football.london

លោក Mourinho បានពន្យល់ថា:មុនពេលការប្រកួតគឺជាស្ថានភាពគួរឱ្យអស់សំណើចពីព្រោះអ្នកចាំទីរបស់ ខ្ញុំបានប្រាប់ខ្ញុំថាបង្គោលទីគឺខុសពី ប្រក្រតី មានន័យថាវាតូចជាងធម្មតា ។ហើយខ្ញុំបានទៅមើលផ្ទាល់ ហើយជាការពិតគឺវា តូចមែន។ ទោះយ៉ាងណាភាគីរបស់ក្រុមម្ចាស់ផ្ទះបាន ចំណាយពេលច្រើនម៉ោងដើ ម្បីកែ សម្រួលបញ្ហានេះ ដូច្នេះពួកគេដឹងថាវាមានវិមាត្រត្រឹមត្រូវ ព្រោះវាតូចជាទំហំធម្មតា៥សង់ទីម៉ែត្រ៕

 

ប្រភពព័ត៍មាន៖ BBC