អង់គ្លេស៖ លោក Jose Mourinho បានកោតសរសើរចំពោះសមត្ថភាពខ្សែប្រយុទ្ធឆ្នើម Harry Kane បន្ទាប់​ពីខ្សែ​ប្រយុទ្ធក្រុមមាន់ខ្នាយមាស  Tottenham  រូបនេះតែតបាល់បញ្ចូលទចំនួន២គ្រាប់ នៅក្នុងជ័យជម្នះវាយ​បក​​ផ្តួល​ក្រុមម្ចាស់ផ្ទះសារិកាព្រៃ​ Newcastle ៣ទល់និង១ កាលពីយប់ថ្ងៃពុធ ។

Kane says winning is 'everything' to Spurs boss Mourinho - RFI

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស វ័យ២៦ ឆ្នាំរូបនេះទទួលបានគ្រាប់បាល់សរុប ២០១ គ្រាប់ក្នុង ៣៥០ប្រកួតអោយក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះ​។8 អ្នកចាត់ការសញ្ជាតិព័​រទុយ​ហ្គាល់​លោក Mourinho បានផ្តល់បទសម្ភាសន៏ក្រោយការប្រកួតថា៖ Harry Kane ដឹងខ្លួន​ឯងថា​គាត់​សំខាន់​ប៉ុណ្ណាសម្រាប់ក្រុម គាត់ពិតជាមានសមត្ថភាពមិនគួរឱ្យជឿ។ បន្ទាប់ពីការជាសះស្បើយ ពីរបួសដ៏រាំរៃ ការ​ប្រកួតនេះគឺជាការប្រកួតលើកទីបួនរវាងចន្លោះ២ថ្ងៃម្តង ហើយគាត់ធ្វើបានល្អបំផុត ។

Jose Mourinho | Kane says building good understanding with ...

ជ័យជម្នះនេះបានធ្វើឱ្យ Spurs ឡើងមកឈរនៅលេខរៀងទី ៧ និងបង្កើនក្តីសង្ឃឹមក្នុងវគ្គជម្រុះ Europa League របស់ពួកគេ។វាក៏ជាលើកទីមួយផងដែរដែលលោក Mourinho បានឈ្នះការ ប្រកួត ក្របខ័ណ្ឌ Premier League នៅ St James Park ក្នុងការប្រកួត ៨លើកចុងក្រោយ ក្នុងនាម គ្រូបង្វឹកដឹកនាំក្រុមនៅក្របខណ្ឌ Premier League

 

ប្រភព៖ BBC