អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានសើចនៅពេលដែលឮពីការប្រៀបធៀបខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi និងខ្សែប្រយុទ្ធ Sergio Aguero។
លោក Pep បាននិយាយថា ៖ ” Messi ពិតជាកីឡាករដ៏ឆ្នើមណាស់ ហើយក៏ល្អជាងគេក្នុងនាមជាកីឡាករពាក់អាវលេខ ៩ (ខ្សែប្រយុទ្ធកណ្ដាល) លេខ១០ (ខ្សែប្រយុទ្ធស្លាប) អាវលេខ១១ (ខ្សែប្រយុទ្ធស្លាប) អាវលេខ៧ (ខ្សែប្រយុទ្ធស្លាប) អាវលេខ៦ (ខ្សែបម្រើ) លេខ៥ (ខ្សែការពារ) និងអាវលេខ៤ (ខ្សែការពារ) ផងដែរ ” ។
អ្នកចាត់ការក្លឹប Manchester City នេះបានបន្តថា ៖ ” ប៉ុន្តែទោះជាយ៉ាងណាក៏ Aguero ជាកីឡាករដ៏ឆ្នើមនៅក្នុងចំណោមនោះ។ ខ្ញុំធ្លាប់និយាយប៉ុន្មានដងហើយ ថាគេនឹង រកគ្រាប់បាល់បានច្រើន នេះជាភាពប៉ិនប្រសព្វរបស់គេ ” ។
គួរបញ្ជាក់ផងដែរថា លោក Pep Gurardiola ក៏ធ្លាប់ជាអ្នកចាត់ការឲ្យក្លឹប Barcelona ផងដែរក្នុងឆ្នាំ ២០០៨ ដល់២០១២ ដោយក្នុងកំឡុងពេលនោះក្លឹប Barcelona ទទួលពាន់រង្វាន់ជាច្រើនដូចជា ពានរង្វាន់ La Liga ពានរង្វាន់ Champions Leagues ជាដើម៕