ប្រធានក្រុម Lionel Messi បានថ្លែងអំណរគុណដល់អតីតគ្រូបង្វឹកលោក Ernesto Valverde នៅលើបណ្តាញទំនាក់ទំនងសង្កម Instagram និងបានចាត់បុរសវ័យ ៥៥ឆ្នាំរូបនេះជាមនុស្សដ៏មានទេពកោសល្យ និងមានចក្ខុវិស័យម្នាក់កំលុងពេលដឹកនាំក្រុម។

យ៉ាងណាមិញក្រុមការពារតំណែងជើងឯក La Liga បានបណ្តេញគ្រូបង្វឹកពួកគេជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០០៣ ខណៈដែលអតីតគ្រូបង្វឹក Real Betis លោក Quique Setien បានចូលមកដឹកនាំតួនាទីនេះបន្តនៅកីឡាដ្ឋាន Camp Nou ស្របពេលដែលរូបលោកនឹងត្រូវធ្វើតេស្តសាកល្បងសមត្ថភាពដឹកនាំការប្រកួតលើកដំបូងនៅចុងសប្តាហ៍នេះជាមួយ Granada។

អំឡុងពេលដែលលោកធ្វើជាគ្រូបង្វឹករបស់ក្លិប Barca លោក Valverde បានឈ្នះពានរង្វាន់ La Liga ចំនួន ២ លើកប៉ុន្តែអតីតគ្រូបង្វឹកAt.Bilbao មិនអាច រក្សាតួនាទី របស់លោកអោយបានស្ថិតស្ថេរឡើយបន្ទាប់ពីបរាជ័យចាញ់At.Madridវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup និងធ្លាក់ចេញពី UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនផងដែរ។

ប្រភព៖ Metro