អតីតខ្សែប្រយុទ្ធ Charlton, Tottenham និងក្រុមជម្រើសជាតិអង់គ្លេស Darren Bent ជឿជាក់ថា Bruno Fernandes នឹងក្លាយជាបេក្ខភាពដ៏ស័ក្តសមនិងមានឥទ្ធិពលបំផុតសម្រាប់តួនាទីខ្សែបម្រើប្រសិនរូបគេផ្ទេរមកទឹកដី Old Traffordដើម្បីចាប់ដៃគូជាមួយ Paul Pogba និង Scott Mctominay នៅខែមករា ២០២០ នេះ។

ម្ចាស់ជើងឯកលីកកំពូលអង់គ្លេស១៣សម័យកំពុងបង្កើនការពិភាក្សា ដើម្បីឈានដល់ការចុះហត្ថលេខាផ្ទេរយកកីឡាករវ័យ២៥ឆ្នាំសញ្ជាតិព័រទុយហ្គាល់រូបនេះ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែមិនទាន់បានបំពេញតាមការទាមទាររបស់ Sporting Lisbon នៅឡើយទេ។

បិសាចក្រហមព្រម ចំណាយប្រាក់ ៥០លានផោនសម្រាប់កីឡាករមានជំនាញជើងឆ្វេងនិងស្តាំរូបនេះ ខណៈ Sporting តម្រូវការទឹកប្រាក់ ៦០លានផោនដែលជាតម្លៃចង់បាន ហើយសម្រាប់លោក Ole Gunnar Solskjaer គ្រូបង្វឹក Man.Utd មានបំណងចង់នាំយកខ្សែបម្រើឆ្នើមម្នាក់មុនពេលទីផ្សារទិញដូរទិញដូរផុតកំណត់ នៅថ្ងៃទី៣១ ខែមករា ហើយក៏យល់ឃើញដូចគ្នាផងដែរថា Fernandes ជាកីឡាករម្នាក់មានគុណសម្បត្តិគ្រប់គ្រាន់ដែលក្លឹបកំពុងស្វែងរកនិងចង់បាន។