ខ្សែការពារកណ្តាលកំពស់ខ្ពស់ John Stones បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាជាមួយ អតីតគ្រូបង្វឹកជំនួយកំលុងពេលនៅក្លឹប Man.City លោក Mikel Arteta ដើម្បីផ្លាស់មកកាន់កីឡាដ្ឋាន Emirate Stadium ជាមួយក្រុម Arsenal នៅខែមករានេះ។

ប្រភពព៌តមានពីគេហទំព័រ The Sun បានអោយដឹងថា Stones ចាប់អារម្មណ៍ផ្លាស់មកក្រុមកាំភ្លើងធំ Arsenal ខណៈដែលរូបគេចង់មានពេលវេលាទៀងទាត់នៅក្នុងក្រុមតោកំណាចអង់គ្លេសត្រៀមប្រកួតព្រឹត្តិការណ៏ឆ្នាំ ២០២០ ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះបានបរាជ័យទទួលការជឿជាក់ពីលោក Pep Guardiola បន្ទាប់ពីមិនបានបង្ហាញទម្រង់លេងគួរជាទីពេញចិត្ត និងបានសាងកំហុសឆ្គងមួយចំនួនកំលុងចុងក្រោយនេះក្រោយពេល ៣ ឆ្នាំកន្លះ នៅទឹកដី Etihad ខណៈតួនាទីរបស់គេនិងខ្សែការពារកណ្តាលរូបនេះត្រូវបានជំនួសដោយខ្សែបម្រើ-ការពារ Fernandinho។

ក្រុមកាំភ្លើងធំ Arsenal កំពុងតាមប្រមាញ់រកខ្សែការពារកណ្តាលដើម្បី ពង្រឹងតំបន់ការពារបន្ទាប់ពី Calum Chambers ត្រូវបានអវត្តមានរហូតបញ្ចប់រដូវវបកាលនេះក្រោយរងរបួសជង្គង់ធ្ងន់ធ្ងរហើយ គ្រូបង្វឹកថ្មីArteta ចង់នាំយក Stonesមកបំពេញតួនាទីដែលកំពុងចន្លោះប្រហោងនេះ ។

ប្រភព៖ Metro