ខ្សែបម្រើឆ្នើម Christian Eriksen បានព្រមព្រៀង រផ្លាស់ទៅកាន់ក្លិប Inter Milan នៅខែមករានេះ យោងតាមប្រភពពត៌មានពីប្រទេសអ៊ីតាលីបានចុះផ្សាយ។ កិច្ចសន្យាកីឡាករអន្តរជាតិដាណឺម៉ាក Eriksen និងត្រូវផុតកំនត់នៅចុងបញ្ចប់នៅរដូវកាលនេះហើយកីឡាករវ័យ ២៧ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនមានចំណាប់អារម្មណ៍ចង់បន្តកុងត្រាថ្មីនោះទេ ហើយសម្លឹងឃើញឪកាសផ្លាស់ប្តូរចេញពីក្របខ័ណ្ឌលីកកំពូល Premier League អង់គ្លេសទៅក្លឹបនៅបរទេសវិញ។

ប្រភពពីទូរទស្សន៍ Sky Sport Italia បានអះអាងថា Eriksen ឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចូល រួមជាមួយក្រុមយក្សអ៊ិតាលី Inter Milan កំលុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការនៅ ខែមករា ២០២០ នេះ។

ក្លឹបប្រជែងលីកបិសាចក្រហម Manchester United ធ្លាប់បានធ្វើការចរចានាំយក Eriksen ប៉ុន្តែអតីតខ្សែបម្រើក្រុម Ajax សញ្ជាតិដាណឺម៉ាកធ្លាប់បានបញ្ជាក់ប្រាប់គ្រូបង្វឹក Ole Gunnar Solskjaer ថារូបលោកមិនចាប់អារម្មណ៍ផ្លាស់មកកាន់ទឹកដី Old Trafford នោះទេ។

ប្រភព៖ Metro